នេះគឺជាពេលដ៏សំខាន់បំផុត សំរាប់ប៉ុលីសវ័យក្មេងគ្រប់រូប និងជាក្ដីស្រមៃតែមួយគត់របស់ពួកគេ គឺក្នុងពិធីបំបាក់ស័ក្ក ដែលបញ្ចាក់ថាពួកគេគឺជា មន្រ្ដីទាហានពេញសិទ្ធ។

ទាហានដែលទើបនឹងជ្រើសរើសរាប់រយនាក់ ថ្ងៃនេះបាននាំគ្នាឈរជាជួរ ក្នុងឯកសណ្ឋានដ៏ស្រស់ស្អាត នៅប្រទេស កូលុមប៊ី។ ប៉ុន្តែមានហេតុកាណ៏ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈពេលដែលពួកគេឈរ រងចាំទទួលស័ក្កនោះ មានស្រ្ដីមា្នក់ដែលស្លៀកសំលៀកបំពាក់ តាមប្រពីណីពណ៌ប្រផេះ សំពត់ស បានដួលសន្លប់នៅកណ្ដាយកម្មវិធី។ យោងតាមការវិភាគរបស់គ្រូពេទ្យ មូលហេតុនៃការដួលនេះគឺបណ្ដាលមកពី នាយទាហានស្រីម្នាក់នេះមានសុខភាពខ្សោយ រូមជាមួយនឹងសំលៀកបំពាក់ឯកសណ្ឋាន ដែលមានទំងន់ធ្ងន់ ហើយថែមទាំងក្ដៅស្អុះទៀតផង។ លោកវេជ្ជបណ្ឌិតបានបកស្រាយថា រាងកាយមនុស្សមិនអាចទ្រាំទ្រនូវសីតុណ្ហភាពដល់ ៤០អង្សាបានទេ វានឹងធ្វើឲ្យប្រព័ន្ធឈាមស្ទះ មិនអាចបញ្ជូនទៅដល់ខួរក្បាលបាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]