អូស្រ្តាលី៖  កាលពីពេលថ្មីៗនេះ មានភោជនីយដ្ឋានមួយឈ្មោះថា Mark And Vinny's Spaghetti & Spritz  ដែលមានទីតាំងស្ថិតនៅទីក្រុងស៊ីដនី  បានបង្កើតមុខម្ហូបថ្មីមួយដែលមើលទៅថ្មីប្លែកឈ្មោះថា Blue Spirulina Tagliatelle ឬមានន័យថា មីខៀវ ។

រូបភាពមីខៀវ

មីខៀវនេះត្រូវបានគេធ្វើឡើងជាមួយនឹងសាច់ក្តាម សាច់ត្រី និងនំប៉័ងល្អិតតូចៗ លាយបញ្ចូលគ្នា។ វាត្រូវបានរកឃើញដោយមេចុងភៅម្នាក់ឈ្មោះ  អាឌ្រីន យ៉ានកូលស្គី ។ មីខៀវរបស់គាត់គឺធ្វើចេញពីសរសៃមីលាយជាមួយនឹងទឹកកាហ្វេពណ៌ខៀវម៉្យាង ដើម្បីបង្កើតបានជាមុខម្ហូបពិសេសនេះ។

បើតាមការឲ្យដឹងពីអ្នកដែលធ្លាប់ហូបមីខៀវនេះ  ពួកគេបាននិយាយថា វាពិតជាមើលទៅអស្ចារ្យ ខុសប្លែកពីគេ ហើយជាក់ស្តែងវាមានរសជាតិឆ្ងាញ់ផងដែរ។

តោះចង់ដឹងមុខម្ហូបមីខៀវនេះ មានសោភ័ណភាពទាក់ទាញខ្លាំងប៉ុណ្ណា ទាល់តែតាមដានរូបភាពខាងក្រោមជាមួយនឹង Khmerload ទាំងអស់គ្នា តែបើមើលហើយ កុំស្រក់ទឹកមាត់ឃ្លានឲ្យសោះព្រោះថា បើចង់ញ៊ាំទាល់តែទៅអូស្រ្តាលីទើបបានញ៊ាំ៕

រូបភាពមីខៀវ
រូបភាពមីខៀវ
រូបភាពមីខៀវ
រូបភាពមីខៀវ
រូបភាពមីខៀវ
រូបភាពមីខៀវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]