ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំនៅក្នុងផលិតកម្មថោនលោក កែវ វាសនា បានរៀបការជាមួយនឹងកូនស្រីអ្នកជំនួញមួយរូប ​​​​​​​​​​​​កាលពីឆ្នាំ ២០១៦ កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយគិតមកដល់បច្ចុប្បន្ននេះលោក និងភរិយា ក៏មានកូនៗចំនួន២នាក់រួមកហើយ គឺប្រុសម្នាក់ និងកូនស្រីម្នាក់ ដែលសុទ្ធតែមានមុខមាត់ដ៏គួរឱ្យស្រលាញ់ កាត់ខ្សែជាកូនចៅចិនតាមភរិយាផងដែរ។

ហើយក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នារួចមក តារាចម្រៀងលោក កែវ វាសនា ក៏តែងតែមើលថែថ្នាក់ថ្នមភរិយា និងកូនៗសំណព្វចិត្តយ៉ាងល្អជាទីបំផុត ដោយទទួលបាននូវការកោតសរសើរពីសំណាក់អ្នកគាំទ្រមិនតិចនាក់នោះទេ។

ជាក់ស្តែងនៅមុននេះបន្តិច លើហ្វេសប៊ុកផ្លូវការរបស់ភរិយាលោក កែវ វាសនា ក៏បានបង្ហាញរូបភាព និងសរសេររៀបរាប់សរសើរថាលោកថា គឺជាស្វាមីដ៏ល្អម្នាក់ ដោយបានជួយមើលថែកូនទាំងពីរនាក់ ទាំងយប់ទាំងថ្ងៃក្រោយពេលសម្រាកពីការងារជាអ្នកចម្រៀង។

រកឯណាបានស្វាមីល្អបែបនេះ? ហើយក៏ជាភ័ព្វសំណាងរបស់ភរិយាលោក កែវ វាសនា ដែរ ដែលមានស្វាមីចេះបំពេញនូវភារកិច្ចរបស់ខ្លួនសម្រាប់ក្រុមគ្រួសារ បានយ៉ាងល្អដល់ថ្នាក់នេះ៕

ទស្សនារូបភាពខាងក្រោម៖ 

កែវ វាសនា​ និងភរិយា
កែវ​ វាសនា ភរិយា និងកូនប្រុស
ភរិយា និងកូនប្រុស កែវ​ វាសនា
ភរិយា និងកូនប្រុស កែវ​ វាសនា
កែវ វាសនា​ និងកូនប្រុស
កែវ វាសនា មើលថែកូនទាំង ២ របស់ខ្លួន
សាររបស់ភរិយា កែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា