ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដាន កម្មវិធី The Voice Kids Cambodia រដូវកាលទី១ ច្បាស់ជាចាំមិនទាល់ភ្លេចនោះទេ នូវអតីតបេក្ខភាពមួយរូប ដែលមានសម្លេងពិរោះ មិនចាញ់មនុស្សធំ គឺកុមារី ឃុយ ម៉ីហៀង។

ក្នុងនោះមាន អ្នកគាំទ្រមិនតិចទេដែលរង់ចាំតាមដានមើល ថាពេលណា កូនក្រុមអ្នកនាង និសា មួយនេះនឹងចេញបទចម្រៀងដូចបេក្ខភាពក្មេងៗដទៃទៀត។

ជាក់ស្ដែង មុននេះបន្តិចផេកផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស ក៏មិនបានធ្វើឲ្យទស្សនិកជន អស់សង្ឃឹមដែរ ដោយក្រុមហ៊ុនសម្រេច ចេញបទចម្រៀងថ្មីយ៉ាងពិរោះ ឲ្យក្មេងស្រីកម្សត់ ឃុយ ម៉ីហៀង មានចំណងជើងថា«ក្ដីរំពឹង»

តួយ៉ាង គ្រប់គ្នារំពឹងថាបទដំបួងរបស់ ក្មេងស្រីកម្សត់នេះ មុខជាទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន មិនខាន ព្រោះមិនថាអត្ថន័យ ឬទឹកដមសម្លេងនៃការច្រៀង ឃុយ ម៉ីហៀង ពិតជាធ្វើបានយ៉ាងពិសេស មិនចាញ់តារាអាជីពឡើយ៕

ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង