អេស្ប៉ាញ៖ ក្រុម Atletico Madrid នឹងបើកទ្វារកីឡដ្ឋាន Wanda Metropolitano ស្វាគមន៍ក្រុមភ្ញៀវ Arsenal ជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League។

កាលពីជើងទីមួយ ក្រុមទាំងពីររកបានមួយគ្រាប់ម្នាក់ ដោយបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើគ្នា ១-១។

ក្រុមទាំងសងខាងបាត់បង់កីឡាករល្អៗរៀងខ្លួន ដោយខាង Arsenal នឹងត្រូវលេងដោយគ្មានខ្សែបម្រើ Santi Cazorla និង Mohamed Elneny ដោយសាររបួស ខណៈខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មិនអាចចូលលេងបានទេ។

ចំណែកខាង Atletico Madrid វិញនឹងអវត្ដមានខ្សែការពារ Juanfran និង Felipe Luis ដោយសារពួកគេកំពុងព្យាបាលរបួសនៅឡើយ ខណៈ Sime Vrsaljko បានជាប់ពិន័យ ក្រោយពីទទួលកាតក្រហមកាលពីប្រកួតជើងទីមួយ។ 

ការប្រកួតពីជើងទី១

គួរឲ្យដឹងថាក្នុងពានរង្វាន់ Europa League ក្រុម Atletico Madrid បានឈ្នះ១៥ដង នៃ១៦ប្រកួតចុងក្រោយដែលលេងក្នុងផ្ទះ។

បន្ថែមពីលើនេះ ក្រុម Atletico Madrid មិនដែលភ្លាត់ឲ្យក្រុមភ្ញៀវស៊ុតបញ្ចូលទីនៅក្នុងទឹកដី Wanda Metropolitano បានទេ ដោយភ្លាត់គ្រាប់ចុងក្រោយបង្អស់ គឺតាំងពីដើមខែមករាមកម្ល៉េះ៕ 

ការប្រកួតពីជើងទី១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]