ភ្នំពេញ៖ សព្វថ្ងៃនេះតារាសម្តែង តារាបង្ហាញម៉ូតជាច្រើនដួង បានរីកដុះដាលនៅក្នុងសង្គមសិល្បៈខ្មែរយើងជារៀងរាល់ថ្ងៃ ដោយសារតែ សមត្ថភាព និងទេពកោសល្យសិល្បៈរបស់ពួកខុសៗប្លែកពីគ្នា។ 

ទន្ទឹមនឹងនេះផងដែរ ការតុបតែងខ្លួន និងការលេងម៉ូតសម្លៀកបំពាក់ ក៏មានការប្រដេញគ្នាជាបន្តបន្ទាប់ ទៅតាមម៉ូត និងតាមសម័យកាលនិយមរបស់យុវវ័យផងដែរ។ 

ជាក់ស្តែង ជាចៃដន្យតារាស្រីទាំងពីរដួងនេះ គឺកញ្ញា ថន លក្ខិណា និង ដួង ម៉ានិច ក៏បានលេងម៉ូតសម្លៀកបំពាក់ដូចគ្នាបេះដាក់ នៅក្នុងឈុតរ៉ូបខ្លីពណ៌ក្រហមយ៉ាងស្រស់ឆើតឆាយ ថែមទាំងមានបញ្ចេញសាច់ដើមទ្រូង ស៊ីអារម្មណ៍អ្នកគាំទ្រទៀតផង។

ដល់ពេលប៉ះសម្រស់គ្នា នៅក្នុងឈុតម៉ូតតែមួយបែបនេះ ធ្វើឱ្យសម្រស់តារាស្រីល្បីឈ្មោះទាំង ២ដួង មានភាពស្រស់ស្អាតម្នាក់មួយបែបៗ ទាក់ទាញភ្នែកមនុស្សនៅជុំវិញខ្លួនឱ្យតាមសម្លឹងមើលមិនដាក់ភ្នែក៕

ចុះប្រិយមិត្តវិញ ស្រលាញ់ការស្លៀកពាក់របស់តារាស្រីរូបណាជាង ក្នុងឈុតពណ៌ក្រហមមួយនេះ?

កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ថន លក្ខិណា
កញ្ញា ថន លក្ខិណា
កញ្ញា ថន លក្ខិណា
កញ្ញា ថន លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច