ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីតារាសម្តែងវ័យក្មេង ទីនទីន ហៅ ចិត្រាតូច តួអង្គក្នុងរឿង «សិសិររដូវក្នុងបេះដូង» បង្ហោះសារមួយ ដែលមិនគួរឲ្យចង់ជឿ។

នៅក្នុងនោះដែរ លោកបានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ទៅ TK Avenue ចូលបន្ទប់ទឹក ជាប់រោងកុន មានអាមនុស្សចង្រៃ រោគចិត្ត លួចដាក់កាមេរាថត ពីលើ សំណាងល្អ ចេះងាកមើលទាន់ កុំអី ល្បីអត់ប្រយោជន៍សូមដាក់សន្តិសុខយាមផងទៅ កុំឲ្យវាលួចថតគេចឹងទៀត ។ អាមនុស្សរោគចិត្តចឹង កាលណាបានងាប់អស់» ។

តាមរយៈសារមួយនេះដែរ ពិតជាធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមានការហូសចិត្ត និងមិនចង់ជឿថា មានមនុស្សហ៊ានធ្វើបែបនេះ ខណៈពេលដែលធ្លាប់តែឃើញវីដេអូ ដែលគេធ្លាប់បង្ហោះលើបណ្តាញសង្គម ទាក់ទងនឹងការលួចដាក់កាមេរ៉ានៅក្នុងបន្ទប់ទឹកបែបនេះ។

ដូច្នោះហើយសម្រាប់ប្រិយមិត្តទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលចូលបន្ទប់ទឹក តាមកន្លែងសាធារណៈបែបនេះ ព្រោះបើជួបករណីដូចខាងលើនេះ ធ្វើឲ្យយើងខាតបង់ ជាពិសេសនោះ គឺមិត្តៗនារីៗតែម្តង៕

សារដែលទីនទីន បានបង្ហោះ
ទីនទីន ហៅចិត្រាតូច
ទីនទីន ហៅចិត្រាតូច
ទីនទីន ហៅចិត្រាតូច
ទីនទីន ហៅចិត្រាតូច
តួអង្គក្នុងរឿង«សិសិររដូវក្នុងបេះដូង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]