អាមេរិក៖ គុណសម្បត្តិមួយដែលរថយន្តអគ្គិសនីមានប្រសើរជាងរថយន្តធម្មតានោះ គឺវាបញ្ចេញសម្លេងតិចខ្លាំងណាស់។ ប៉ុន្តែការបញ្ចេញសម្លេងតិចពេកនេះ ក៏អាចជាបញ្ហាធំមួយដែរ។ បានន័យថាបើយើងបើកបរក្នុងល្បឿនមួយដែលយឺត អ្នកធ្វើដំណើរថ្មើរជើងអាចនឹងមិនឮសម្លេងដែលចេញពីរថយន្តប្រភេទនេះទេ។

រូបតំណាង

យោងតាមហេតុផលនេះ គេបានចេញច្បាប់មួយដែលនឹងត្រូវចូលជាធរមាន នៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះថា គ្រប់រថយន្តកូនកាត់ និងរថយន្តអគ្គិសនីទាំងអស់ត្រូវតែបញ្ចេញសម្លេងពេលដែលបើកបរក្នុងល្បឿនចាប់ពី ៣០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ។  គេរំពឹងថាច្បាប់ថ្មីនេះនឹងអាចការពារអ្នកធ្វើដំណើរថ្មើរជើងយ៉ាងតិចណាស់ ២មុឺន ៤ពាន់នាក់ពីការរងរបួសបាន។

រូបតំណាង

ជាការឆ្លើយតបទៅកាន់ច្បាប់នេះ លោក Elon Musk  នាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ធំមួយបាននិយាយថា «ខ្ញុំគិតថាវារឿងសមរម្យមួយ បើសិនជាយើងបំពាក់ឧបករណ៍ស្ទាបស្ទង់មួយដែលអាចឲ្យរថយន្តរបស់យើងបញ្ចេញសម្លេងស្រាលមួយ ពេលដែលវាមើលឃើញថាមានអ្នកដំណើរថ្មើរជើង»៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]