ភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះ ពោរពេញដោយសមត្ថភាពកញ្ញាណា សាឌី ដូចដែលប្រិយមិត្តបានដឹងហើយថាក្រៅពីអាជីពជាពិធីការិនី តារារូបនេះក៏មានសមត្ថភាពសម្តែងខ្លាំង មិនចាញ់តារាជើងចាស់ដែរ។

បើងាកមកនិយាយ ពីសម្រស់របស់តារារបស់នេះវិញគឺថាស្អាតមិនណយនោះទេ ជាពិសេសពេលនាងតែងខ្លួនបែបឡូយឆាយ​តែម្តង មើលទៅពិតជាស្រស់ស្អាត ចង់លង់ស្រលាញ់គ្រប់គ្នា។

ស្របពេលជាមួយគ្នានេះដែរ នៅក្នុងបណ្តាញសង្គមរបស់នាង បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងអ្នកម្តាយជាទីស្រលាញ់ កាលពីម្សិលមិញនេះ។ដោយមើលទៅសម្រស់របស់ម្តាយនាង ពិតជាស្អាតខ្លាំង ដូច្នោះហើយទើបបានជាកញ្ញា សាឌី ស្រស់ស្អាតបែបនេះដែរ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនាងមានមុខមាត់ដូចម្តាយនាង សឹងដូចបោះពុម្ពទៅហើយ លើសពីនេះ ក្រោយពីបានឃើញរូបភាពមួយនេះក៏មានអ្នកគាំទ្រមួយចំនួននិយាយថា ម្តាយនាងពិតជាមានសម្រស់ស្អាត និងមុខមាត់ដូចនឹងសាឌី មែនទែន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី