ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀងវ័យក្មេងរូបសង្ហា ប្រចាំផលិតកម្មរស្មីហង្សមាស លោក នី រតនា ទើបតែធ្វើឲ្យអ្នកគាំទ្រស្រីៗមួយចំនួន ខកចិត្តមិនស្ទើរនោះទេ នៅពេលដែលឃើញតារាប្រុសរូបនេះ ប្រារព្ធធ្វើពិធីភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា សុវណ្ណភក្តិណា។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោក នី រតនា បានធ្វើការ Live វីដេអូពីហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន ជាគូដណ្តឹងជាលើកដំបូង ដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងមែនទែន។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏បានជជីកសួរនាំអ្នកទាំងពីរជាច្រើន ហើយជាពិសេសនោះអ្នកទាំងពីរក៏បាន និយាយពីប្រវត្តិស្នេហានៅពេលដែលពួកគេស្គាល់គ្នាដំបូងផងដែរ។

ក្នុងនោះដែរ លោក នី រតនាបាននិយាយថា៖ “តាមពិតទៅអ្នកទាំងពីរ បានស្គាល់គ្នារយៈពេល២ឆ្នាំ ជិត៣ឆ្នាំហើយ។ ដំបូងឡើយគូដណ្តឹងរបស់លោក គ្រាន់តែជាអ្នកគាំទ្រ តាមរិះគន់ដើម្បីស្ថាបនាលោកតែប៉ុណ្ណោះ។ បន្ទាប់រហូតដល់រយៈពេលមួយ ឆ្នាំទើបអ្នកទាំងពីរបានស្គាល់គ្នានៅខាងក្រៅ ក្រោយមកអ្នកទាំងពីរក៏បាន ចាប់ចិត្តលើគ្នាទៅវិញទៅមក តាំងពីជួបគ្នានៅក្រៅដំបូងមក។ ចាប់ពីពេលបានជួបគ្នានៅក្រៅរួចមក អ្នកទាំងពីរតែងតែ ទាក់ទងគ្នាតាមទូរស័ព្ទជាមួយគ្នាជារឿយៗ រហូតស្គាល់ចិត្តថ្លើមគ្នា កាន់តែច្បាស់ទើបសម្រេចចិត្តភ្ជាប់ពាក្យតែម្តង”។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីបានស្តាប់ប្រវត្តិស្នេហារវាងអ្នកទាំងពីរហើយ ពិតជាធ្វើឲ្យអ្នកគាំទ្រមួយចំនួន រំភើបចិត្តមែនទែន។ ម៉្យាងវិញទៀត នៅក្នុងវីដេអូ Live នេះ លោក នី រតនា ក៏បានបង្ហើបថ្ងៃរៀបការផងដែរ ដែលអ្នកទាំងពីរនឹងចូលរោងការជាមួយគ្នា នៅដើមឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះហើយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

នី រតនា និងគូដណ្តឹង
នី រតនា និងគូដណ្តឹង
នី រតនា និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា