អង់គ្លេស៖ អតីតខ្សែបម្រើរបស់ក្រុម Barcelona កីឡាករ Cesc Fabregas បានជឿជាក់ថា ក្រុម Real Madrid នឹងក្លាយជាម្ចាស់ពាន Champions League ម្តងទៀតនៅរដូវកាលនេះ។

ខ្សែបម្រើរបស់ក្រុម Chelsea រូបនេះបាននិយាយក្នុងបទសម្ភាសមួយថា ក្រុម Real Madrid គឺមានទម្រង់លេងល្អខ្លាំង ហើយលោកជឿជាក់ថា គ្មានក្រុមណាអាចបញ្ឈប់ Real Madrid ពីការលើកពានរង្វាន់ Champions League បានឡើយ។ 

កីឡាករ Cesc Fabregas

កីឡាករវ័យ៣០ឆ្នាំរូបនេះបានបន្តទៀតថា ក្រុមខ្លាំងនៅក្នុង Champions League នៅពេលនេះមានតែ២ទេ គឺ Bayern Munich និង Real Madrid ប៉ុន្តែអ្នកគ្រប់គ្នាបានដឹងហើយថាក្រុមណាទទួលជ័យជំនះ កាលពីជំនួបរវាងក្រុមទាំងពីរលើកមុន។

ក្រុម Real Madrid

ក្រៅនិយាយពីក្រុម Real Madrid កីឡាករ Fabregas ក៏បានសរសើរអតីតមិត្តរួមក្រុម កីឡាករ Andres Iniesta ផងដែរ ដោយបាននិយាយថា ខ្សែបម្រើរបស់ក្រុម Barcelona រូបនោះគឺជាកីឡាករម្នាក់ដែលមានសមត្ថភាពពិសេស ហើយសម្រាប់រូបលោក កីឡាករ Iniesta គឺជាកីឡាករសញ្ជាតិអេស្ប៉ាញតែម្នាក់គត់ដែលសាកសមនឹងទទួលពានរង្វាន់ Ballon d’Or។

កីឡាករ Cesc Fabregas និង កីឡាករ Andres Iniesta

គួរឲ្យដឹងថា កីឡាករ Cesc Fabregas មិនដែលបានជួយឲ្យក្រុម Barcelona ឈ្នះពាន Champions League នោះទេ ប៉ុន្តែរូបគេបានជួយឲ្យក្លិបអ្នកមានបុណ្យមួយនេះឈ្នះក្របខ័ណ្ឌ La Liga នៅរដូវកាល២០១២-២០១៣៕

កីឡាករ Cesc Fabregas ពេលឈ្នះពាន La Liga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]