(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «THE VOICE KIDS CAMBODIAN» គឺជាកម្មវិធីមួយ ដែលផលិតកម្មហង្សមាស បានទិញសិទ្ធផ្ដាច់មុខពីបរទេស មករៀបចំ ទៅតាមដំណាក់កាលនីមួយៗ សម្រាប់ឲ្យកុមារី-កុមារី ដែលមានអាយុ ចាប់ពី៥ ដល់១៤ ឆ្នាំ ដែលមានចំណងចង់ក្លាយជាតារាចម្រៀង សម្រេចក្ដីស្រមៃ បំពេញគោលបំណង ដោយគ្រាន់តែដាក់ពាក្យសុំប្រឡង នៅតាមសាខានានា។ ដោយឡែក បើងាកមកគណៈកម្មាការ កម្មវិធីដ៏ធំសម្បើមមួយនេះវិញ កាលពីរដូវកាលទី១ តារាចម្រៀង លោក ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា ត្រូវបានជ្រើសរើស ធ្វើជាគ្រូបង្វឹក (Coach) ដែលតារាទាំងបីរូបនេះ សុទ្ធតែជាអ្នកមានទេពកោសល្យ ច្រើនឆ្នាំ មានសិទ្ធជ្រើសរើសកូនក្រុម ដែលខ្លួនពេញចិត្ត ដើម្បីបង្ហាត់ បន្តទៅវគ្គផ្ដាច់ព្រ័ត្រ រហូតទទួលបានជ័យលាភី។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅប៉ុន្មាននាទីមុននេះបន្តិច ផេកផ្លូវការរបស់ «THE VOICE KIDS CAMBODIAN» បានបង្ហាញមុខគណៈកម្មាការទាំង៣នាក់ ដែលត្រូវជាគ្រូបង្វឹក និង ជាអ្នកបង្ហាត់កុមារា កុមារី តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ស្រាប់តែនៅក្នុងក្រដាសមួយសន្លឹកនោះ គេពុំបានឃើញវត្តមានរបស់ តារាស្រីរាងតូចច្រឡឹង សុគន្ធ និសា ទៀតនោះទេ ផ្ទុយទៅវិញ តារាស្រី សួស វីហ្សា បានក្លាយខ្លួន ជាគ្រូបង្វឹកថ្មី នៅក្នុងកម្មវិធីនេះ ខណៈដែល Coach ២ រូបទៀត នៅតែជា ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ ដូចទៅនឹងរដូវកាលទី ១ ដដែល។

ក្ដោបក្ដាប់បានតំណែងជាគ្រូបង្វឹក តារាចម្រៀងដែលកំពុងមានរឿងអាស្រូវ ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាថា រស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយនឹងក្រុមរាំ តែចុងក្រោយត្រូវសាមីខ្លួន ទាំងសងខាងបដិសេធ កញ្ញា សួស វីហ្សា បានបង្ហាញក្ដីរំភើប និង រីករាយ នៅតាមហ្វេសប៊ុកថា «សួស្តីប្អូនៗកុមារកម្ពុជា ជាទីស្រឡាញ់ ពេលនេះកម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោករដូវកាលទី២ ចាប់ផ្តើមហើយ!!!សូមប្រញាប់ដាក់ពាក្យប្រឡង ទាំងអស់គ្នាណា៎»។

យ៉ាងណាមិញ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា សួស វីហ្សា ត្រូវបានអ្នកគាំទ្រ កត់សម្គាល់ឃើញពីសកម្មភាពសិល្បៈ ឡើងកូដខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជាមានវ័យរាងក្មេងខ្ចីជាងគេបន្តិច ក្នុងចំណោមតារាជើងចាស់ ប៉ុន្តែតារាស្រីរូបនេះ ក៏មានសមត្ថភាព និងបទពិសោធន៍គួរសម ដែលអាចទាក់ចិត្តទស្សនិកជនឲ្យគាំទ្រនាង ឈរជើងរហូតមកដល់សព្វថ្ងៃនេះ៕

THE VOICE KIDS CAMBODIAN
THE VOICE KIDS CAMBODIAN
THE VOICE KIDS CAMBODIAN
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា