ភ្នំពេញ ៖ លោក យាយ ណយ សំណាង ដែលជាអតីតតារាកំប្លែងដែលមានភាពល្បីល្បាញម្នាក់នៅក្នុងសង្គមសិល្បៈ ត្រូវបានលោក វណ្ណា ស័ក្ត ដែលជាតារាចម្រៀងប្រចាំផលិតកម្មអ៊ឹម និងជាកូនប្រុសរបស់លោកយាយ ធ្វើការបង្ហោះរូបភាពមួយសន្លឹកដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

យ៉ាងណាមិញតាមរយៈ ការបង្ហោះរូបថតដែលលោក យាយ ណយ សំណាង សម្រាកនៅលើគ្រែពេទ្យ ដែលមានគ្រូពេទ្យស្រីម្នាក់កំពុងជួយសង្រ្គោះ លោក វណ្ណា ស័ក្ត បានលើកឡើងថា៖ «សូមទេវតាឆ្នាំថ្មីជួយតាមថែរក្សាម៉ាក់ អោយរួចផុតពីជំងឺទាំងឡាយផងចុះ កូនមិនអោយម៉ាក់មានបញ្ហាអ្វីទាំងអស់ កូននឹងនៅក្បែរម៉ាក់ជានិច្ចណា កូនស្រលាញ់ម៉ាក់ យាយមែនណា...! »។

គួរបញ្ជាក់ផងដែរថា លោកយាយ ណយ សំណាង ត្រូវបានកូនប្រុស លោក វណ្ណា ស័ក្ត ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយលោកយាយសុខៗ ស្រាប់តែចុកពោះដោយមិនដឹងមូលហេតុ៕ 

លោក យាយ ណយ សំណាង
លោក យាយ ណយ សំណាង និង វណ្ណា ស័ក្តិ
លោក យាយ ណយ សំណាង និង ក្រុមគ្រូសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណយ សំណាង