ភ្នំពេញ៖ តារាសម្តែងស្រីដ៏ស្រស់សោភា និងពោរពេញទៅដោយសមត្ថភាព កញ្ញា ដួង ម៉ានិច នាពេលបច្ចុប្បន្ន កំពុងតែមានភាពមមាញឹកខ្លាំងស្ទើរ តែដកឃ្លាពុំរួចនោះទេ ជាមួយនឹងការងារថតរឿងថ្មីរបស់នាង ដែលគ្រោងនឹងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ។

ដោយឡែក កាលពីម្សិលមិញនេះ ដោយផ្អែកលើហ្វេសប៊ុកផេក របស់កញ្ញា ដួង ម៉ានិច បានបង្កភាពភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញនាងបង្ហោះវីដេអូ ក្រៅឆាកថតរឿងថ្មីរបស់នាង។ ក្នុងនោះដែរ ម៉ានិច នាងបានជួបគ្រោះថ្នាក់អំឡុងពេលថតរឿង ដោយរូបនាងបានធ្លាក់ពីលើខ្នងសេះ ប៉ុន្តែសំណាងល្អម៉ានិច មិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ។

ទោះជាយ៉ាងណាក្តី បើទោះជាកញ្ញា ដួង ម៉ានិច ជួបគ្រោះថ្នាក់បែបនេះ ក៏តារាសម្តែងរូបនេះ នៅតែបង្ហាញភាពក្លាហានរបស់ខ្លួន ដោយភ្ជាប់Caption ជាមួយវីដេអូនោះថា៖ “ត្រូវតែ តស៊ូ ធ្លាក់ពីលើ សេះថ្ងែនេះ ថ្ងែស្អែកខ្ញុំត្រូវតែជិះឲ្យបានខ្ញុំជឿថាខ្ញុំនឹងអាចធ្វើបាន ដួង ម៉ានិចសុំកម្លាំងចិត្តពីបងប្អូនមួយមកបានទេ”។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះហើយ មហាជនពិតជាសរសើរដល់ភាពក្លាហានរបស់តារារូបនេះមែនទែន។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏កំពុងទន្ទឹងរង់ចាំ ទស្សនារឿងភាគថ្មីរបស់នាង ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច ធ្លាក់ពីលើខ្នងសេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច