ភ្នំពេញ៖ តារាចម្រៀងប្រុសចំណោលថ្មីរូបសង្ហា សុវត្ថិ មុនីវណ្ណ ដែលគេស្គាល់ថាជា កូនប្រុសច្បងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានចម្លងឈាមជ័រសិល្បៈពីលោកឪពុក យ៉ាងពេញទំហឹង។

ដោយបច្ចុប្បន្ននេះ តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន នៅក្នុងស្រទាប់យុវវ័យ ដែលជាពិសេសរូបរាងមុខមាត់ដ៏សង្ហារបស់លោក បានកំពុងតែឆក់យកបេះដូងនារីៗ ជាច្រើនរូបថែមទៀតផង។

ព្រាប សុវត្ថិ និងកូនប្រុសទាំង៣

ជាក់ស្តែងដូចជាកាលពីថ្មីៗនេះ មុនីវណ្ណ ត្រូវបានអ្នកគាំទ្រនារីជាច្រើនចោមរោមសុំហត្ថលេខា និងថតរូបជាមួយ ខណៈលោកទើបតែចុះពីលើឆាកសម្តែង។ ដោយក្នុងនោះ យើងឃើញថា វត្តមានរបស់ មុនីវណ្ណ បានធ្វើអ្នកគាំទ្រជាច្រើនរំភើបចិត្តត្រេកអរជាខ្លាំង ដែលមានជួបលោកដោយផ្ទាល់នៅខាងក្រៅ ដែលជាពិសេសនោះ គឺមានមុខមាត់សង្ហាមិនចាញ់ក្នុងទូរទស្សន៍ឡើយ។

គួររំឮកផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ ត្រូវបានអ្នកគាំទ្រចោមរោមនៅខាងក្រោមឆាក ដោយកន្លងមកលោករួមទាំងប្អូនប្រុសទាំង២ របស់លោកតែងតែទទួលបានការគាំទ្រ យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រដែល ឈររង់ចាំថតរូបជាមួយ ក្រោយពីការសម្តែងចប់ផងដែរ៕

សុវត្ថិ មុនីវណ្ណ
មុនីវណ្ណ ត្រូវអ្នកគាំទ្រនារីចោមរោម
មុនីវណ្ណ ត្រូវអ្នកគាំទ្រនារីចោមរោម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ