ភ្នំពេញ៖  HMD Global ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរសព្ទ Nokia បាននាំមកជូននូវម៉ូដែលទូរសព្ទស្មាតហ្វូន Nokia 7 plus និង Nokia 6 ស៊េរី 2018 ថ្មីមានលក់នៅទូទាំងប្រទេសកម្ពុជាហើយ ដោយ Nokia 7 plus លក់ក្នុងតម្លៃ $399 និង Nokia 6 ស៊េរីថ្មី (2018) លក់ក្នុងតម្លៃ $279 ។

ទូរសព្ទស្មាតហ្វួន Nokia 7 plus ជាទូរសព្ទល្អបំផុតសម្រាប់អ្នកគ្រប់គ្នា ដោយវាអាចកាន់ថ្មបានដល់ទៅ ២ថ្ងៃ!

Nokia 7 plus

Nokia 7 plus មានការរចនាដ៏ស្រស់ស្អាត និងដំណើរការដោយ Qualcomm® SnapdragonTM 660 Mobile Platform ដំណើរការលឿន និងបំពាក់ដោយថ្មដែលមានថាមពល 3800 mAh ដ៏អស្ចារ្យសាកម្តងអាចប្រើបានដល់ទៅពីរថ្ងៃ ។

Nokia 7 plus កាមេរ៉ាមុខលំដាប់ Pro 16 MP មានកញ្ចក់ ZEISS ដែលអាចឲ្យអ្នកចុចថតបានរហ័ស និងងាយស្រួលកំណត់ការកែសម្រួលរូបភាពនៅពេលថត នៅលើផ្ទាំងអេក្រង់ក្នុងពេលតែមួយ ដូចជាការកែពណ៌ ការកំណត់ថតរូបភាពជាលក្ខណៈ Wide-angel ឬ Telephoto ការកំណត់ទៅលើ ISO ល្បឿន Shutter និងការថតរូប Focus តាមលក្ខណៈស្វ័យប្រវត្តិ  ឬតាមតម្រូវការដោយវាអាចថតបានរូបភាពពិតដ៏ល្អឥតខ្ចោះដោយមិនបាច់ប្រើ Filter។ កាមេរ៉ាក្រោយភ្ជាប់មកជាមួយនូវកាមេរ៉ាទំហំ 12MP/13MP ដែលមានសមត្ថភាពចាប់រូបភាពពិតតាមពណ៌ធម្មជាតិ និងចាប់យករូបភាពនៅទីងងឹតបានយ៉ាងល្អឥតខ្ចោះ។ លើសពីនេះ វាមានសមត្ថភាពក្នុងការទាញយករូបភាពពីទីឆ្ងាយបានទំហំអុបទិក 2x ដែលអ្នកអាចផ្តោតយករូបភាពបានកាន់តែជិត។

Nokia 7 plus

រាងកោងទន់ និងគែមស្ដើងស្រឡូន ផ្តល់ឱ្យអ្នកប្រើនូវបទពិសោធន៍ដ៏ងាយស្រួល និងស្អាត។ អេក្រង់ទំហំ 6 អ៊ីញដ៏ស្រស់ស្អាត 18: 9 Full HD + ធ្វើឱ្យ Nokia 7 plus បញ្ចូលគ្នាបានយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រើបណ្តាញសង្គម ការលេងហ្គេម និងការកម្សាន្តជាមួយមាតិកាច្រើន និងទំហំផ្ទុក ROM 64GB និងRAM ទំហំ 4GB ។

បំពាក់មីក្រូហ្វូនចំនួនបីចាប់យកសម្លេងតាមបែបរង្វិលជុំ 360 ដឺក្រេ Surround Sound សាកសមជាមួយនឹងសមត្ថភាពថតវីដេអូកំរិត 4K ដែលធ្វើឲ្យលោកអ្នកហាក់ដូចស្ថិតនៅក្នុងហេតុការណ៏ផ្ទាល់ជាក់ស្តែង។

ទូរសព្ទNokia 7 plus មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និងស/ទង់ដែង។

Nokia 7 plus

ទូរសព្ទស្មាតហ្វូន Nokia 6 ដែលធ្លាប់បានទទួលរង្វាន់កាលពីឆ្នាំទៅបានអភិវឌ្ឍ កាន់តែពិសេស អាចធ្វើប្រតិបត្តិការលឿនជាង ៦០%នៃទូរសព្ទស៊េរីមុន។

ដោយមើលលំនាំពីភាពជោគជ័យរបស់ទូរសព្ទស៊េរីមុន Nokia 6 ស៊េរីថ្មី (2018) ត្រូវបានរចនាឡើងឲ្យមានសមត្ថភាពមុខងារកាន់តែខ្ពស់ និងជាប់ធន់ជាងមុន និងដំណើរការដោយ Qualcomm® SnapdragonTM 630 Mobile Platform ធ្វើឲ្យទូរសព្ទNokia 6 ស៊េរីថ្មីអាចធ្វើប្រតិបត្តិការលឿនជាងមុន៦០%។

Nokia 6

បំពាក់ដោយបច្ចេកវិទ្យា Dual-Sight កព្ចាក់ ZEISS និងមានមុខងារបញ្ចូលថ្មឆាប់ពេញ សម្លេងច្បាស់ និងប្រព័ន្ធប្រតិបត្តិការ Android OreoTM ចុងក្រោយបង្អស់ នាំឲ្យNokia 6 ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន Google ឲ្យចូលជាសមាជិកថ្មីរបស់កម្មវិធី Android One។

ទូរសព្ទ Nokia 6 ស៊េរីមុនទទួលបានការកោតសរសើរលើគុណភាព ពណ៌ និងភាពភ្លឺច្បាស់របស់វា។ Nokia 6 ស៊េរីថ្មីត្រូវបានអភិវឌ្ឍកាន់តែល្អជាងមុនដោយមានអេក្រង់ទំហំ ៥.៥អ៊ីញ ដែលធ្វើឲ្យលោកអ្នកកាន់តែរីករាយក្នុងការទស្សនាវីដេអូដោយទទួលយកនូវបទពិសោធន៍ថ្មី។

Nokia 6 ស៊េរីថ្មីមានប្រតិបត្តិការលឿន ជាមួយនឹងទំហំថ្ម3000mAh និងខែ្សសាក USB ប្រភេទ-C ដែលអ្នកអាចសាកថ្មបានលឿនជាងមុនដល់ទៅ ៥០% ក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះ។

Nokia 6

កញ្ចក់កាមេរ៉ាក្រោយ ZEISS ដែលមានទំហំ 16MP ជាមួយ dual tone flash និង កាមេរ៉ាមុខទំហំ8MP សម្រាប់ការថតselfie អាចឲ្យអ្នកផ្តិតយកនូវរូបភាពដ៏ល្អឥតខ្ចោះ។ ទូរស័ព្ទ Nokia 6 2018 នេះប្រើជាមួយបច្ចេកវិទ្យា Dual-Sight ដែល អាចឲ្យអ្នកថតរូប #Bothie ហើយនិងធ្វើការ Live ផ្ទាល់លើបណ្តាញសង្គម Facebook និង YouTube ផងដែរ។ ទូរស័ព្ទNokia 6 2018 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និងស/ដែក និងខៀវ/មាស។


Nokia 6

ប្រព័ន្ធប្រត្តិបក្តិការចុងក្រោយបង្អស់ Android One

Nokia 7 plus និង Nokia 6 2018 ប្រើប្រព័ន្ធប្រត្តិបត្តិការ Android One ផ្តល់ជូននូវបទពិសោធន៍កម្មវិធីដែលមានគុណភាពខ្ពស់ដែលរចនាឡើងដោយ Google ។ Nokia 7 plus និង Nokia 6 2018 ថ្មីមានការច្នៃប្រឌិតថ្មីបំផុតរបស់ Google និងការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពជាប្រចាំ។ ដោយសារតែវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android One ដូច្នេះហើយ Nokia 7 plus និង Nokia 6 2018 ថ្មីមិនមានផ្ទុក ឬបន្ថែមកម្មវិធីដែលមិនបានការ ដែលអាចធ្វើឲ្យស៊ីថ្ម ឬធ្វើឲ្យទូរសព្ទរបស់អ្នកមានដំណើរការយឺតឡើយ។ ដូច្នេះ Nokia ស្មាតហ្វូនទាំងអស់ដែលប្រើកម្មវិធី Android One នឹងមានចំនួនកំណត់នៃ app ដែលភ្ជាប់មកជាមួយស្រាប់ ដូច្នេះអ្នកនឹងទទួលបានទំហំផ្ទុកខាងក្នុងកាន់តែទូលាយជាងមុន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]