ប្រុសៗតែងនិយាយថាស្រីៗពិបាកណាស់ ព្រោះមុនពេលទៅណាម្តងៗតែងតែចំណាយពេលជាច្រើន ដើម្បីតុបតែងខ្លួន ដែលខុសស្រឡះពីមនុស្សប្រុស ដោយគ្រាន់តែស្លៀកពាក់ឲ្យបានសមរម្យជាការស្រេច។

ពិតណាស់! ការតុបតែងខ្លួន ជាពិសេសការផាត់មុខ ពិតជាអាចធ្វើឲ្យស្រីៗកាន់តែជឿជាក់ចំពោះសម្រស់របស់ខ្លួនឯងមែន ប៉ុន្តែការហាត់ប្រាណ ការតមអាហារ និងការកែប្រែទម្លាប់ប្រចាំថ្ងៃខ្លះៗ ក៏អាចជួយឲ្យរក្សាសម្រស់ស្រស់ស្អាតពីធម្មជាតិ បានមួយកម្រិតផងដែរ។

រូបតំណាង
រូបតំណាង

ជាក់ស្តែង ទម្លាប់ និងតិចនិចងាយៗទាំង៥ចំនុចខាងក្រោម  អាចជួយឲ្យសម្រស់ស្បែក និងរូបរាងរបស់អ្នកស្អាតមិនចាញ់តារាឡើយ៖

១. ទម្លាប់ប្រើឡេការពារកម្តៅថ្ងៃ

រូបតំណាង
រូបតំណាង

អាកាសធាតុនៅខាងក្រៅពិតជាក្តៅខ្លាំងណាស់ ដូច្នេះមនុស្សគ្រប់គ្នា ជាពិសេសស្រីៗ ត្រូវតែលាបឡេការពារកម្តៅថ្ងៃឲ្យបានគ្រប់ពេលដែលចេញដើរនៅខាងក្រៅ។ ឡេការពារកម្តៅថ្ងៃ មិនត្រឹមតែការពារស្បែកមិនឲ្យខ្មៅទេ ថែមទាំងជួយការពារផលប៉ះពាល់ផ្សេងៗដែលបណ្តាលមកពីការប៉ះជាមួយពន្លឺព្រះអាទិត្យថែមទៀតផង។

២. ទម្លាប់លាបឡេជំនួយជាប្រចាំ

រូបតំណាង
រូបតំណាង

ក្រៅពីការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ អ្នកដែលចង់បានស្បែកស្អាត ក៏គួរប្រើឡេជំនួយផ្សេងៗទៀតជាប្រចាំផងដែរ ដូចជា ឡេផ្តល់សំណើមដល់ស្បែកជាដើម ហើយវាគឺជាចំនុចដែលគួរតែធ្វើ បើសិនជាអ្នកចង់រក្សាស្បែកស្រស់ស្អាតពីធម្មជាតិរបស់អ្នកឲ្យបានគង់វង្សយូរអង្វែង។

៣. ទម្លាប់ញ៉ាំទឹកឲ្យបានច្រើន

រូបតំណាង
រូបតំណាង

ដើម្បីទទួលបានស្បែកស រលោងស្អាតនោះ អ្នកគួរតែញ៉ាំទឹកសាបឲ្យបានច្រើន។ សូម្បីតែ ទឹកតែ ឬគ្រឿងស្រវឹង ក៏មិនមានប្រសិទ្ធខ្លាំងដូចទឹកសាបធម្មតាដែរ។

៤. ញ៉ាំអាហារសុខភាព

រូបតំណាង
រូបតំណាង

ការញ៉ាំអាហារក៏ជារឿងចាំបាច់ផងដែរ បើសិនជាអ្នកចង់បានស្បែកស្អាត រាងស្អាត សុខភាពល្អ។ អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើដែលមាន វីតាមីន C ឲ្យបានច្រើន នោះវានឹងអាចជួយអ្នកឲ្យមានសម្រស់ស្បែកស្អាត ហើយទន់រលោងទៀតផង។

៥. ហាត់ប្រាណ

រូបតំណាង
រូបតំណាង

អ្វីដែលមិនអាចបំភ្លេចបាននោះគឺ ការហាត់ប្រាណ។ ការធ្វើចលនារាងកាយ រហូតបែកញើសពេញខ្លួននោះ អាចជួយបញ្ចេញជាតិពុលដែលកប់នៅក្នុងស្បែកឲ្យចេញមកខាងក្រៅបាន ហើយនឹងធ្វើឲ្យស្បែករបស់អ្នកភ្លឺថ្លាជាងមុន។ មិនតែប៉ុណ្ណោះ វានឹងជួយអ្នកឲ្យមានសុខភាពល្អ និងជួយកាត់បន្ថយការកើតមុនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]