ថៃ៖ តារាសម្តែងស្រីវ័យក្មេងសាច់សខ្ចីកញ្ញា Yaya បើនិយាយពីប្រជាប្រិយភាពនៅពេលនេះវិញគឺរាប់ចាត់ទុកថាជាកំពូលតារាស្រីជួរមុខ មានប្រជាប្រិយភាពខ្លាំង មិនចាញ់អ្នកសិល្បៈជើងចាស់ដទៃៗទៀតប៉ុន្មាននោះទេ។

ជាក់ស្តែង បច្ចុប្បន្ននេះតារាសម្តែងស្រី Yaya កំពុងមានការងារថតខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម ក៏ដូចជាថតបង្ហាញម៉ូត ជាច្រើននៅក្នុងដៃ រកតែពេលទំនេរស្ទើតែមិនបាន។

ប៉ុន្តែទោះបីជាជាប់រវល់នឹងការងារខ្លាំងយ៉ាងណាក៏ដោយ ក៏តារាសម្តែងស្រីវ័យក្មេងរូបនេះ ឆ្លៀតពេលសម្រាកលំហែកាយដែរ ដោយនាងបានធ្វើដំណើរទៅកម្សាន្តដល់កោះសាមុយ បណ្តែតអារម្មណ៍នៅលើផ្ទៃសមុទ្រយ៉ាងរំភើយ។

ទន្ទឹមនឹងនេះផងដែរកញ្ញា Yaya ក៏មិនភ្លេចបញ្ចេញនូវភាពស៊ិចស៊ីនៅក្នុងឈុតសម្លៀកបំពាក់ទៅលំហែកាយលើកនេះដែរ ជាមួយនឹងរ៉ូបពណ៌សទាំងអស់ មើលពីមុខមានម៉ូតសាមញ្ញៗសុភាពណាស់ តែបើមើលពីខ្នងវិញ បែរជាវាលបញ្ចេញសាច់អស់រលីង ស៊ីអារម្មណ៍គេឯងមិនស្ទើរនោះទេ៕

តោះចង់ដឹងថារ៉ូបមួយនេះរបស់ Yaya វាលចេញសាច់ខ្នងស៊ីអារម្មណ៍អ្នកគាំទ្រខ្លាំងបែបណានោះ យើងមកទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖  

Yaya
Yaya
Yaya ដើរលេងកោះសាមុយ
Yaya ដើរលេងកោះសាមុយ
Yaya ដើរលេងកោះសាមុយ
Yaya ដើរលេងកោះសាមុយ
Yaya ដើរលេងកោះសាមុយ
ឈុតស៊ីអារម្មណ៍របស់ Yaya
ឈុតវាលខ្នងរបស់ Yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]