ថៃ៖ ទោះបីជាតាំងពីកើតកូនប្រុសភ្លោះទាំងពីររួចមក កំពូលតារាសម្តែងស្រីល្បីល្បាញ Chompoo Araya ជាមួយនឹងស្វាមី ជាប់រវល់មើលថែទាំកូនៗ ជាទីស្រលាញ់ខ្លាំងក៏ពិតមែន ប៉ុន្តែបើនិយាយពីភាពផ្អែមល្ហែមវិញ នៅតែមានមិនស្រុតចុះទេ សម្រាប់អ្នកទាំងពីរ។

ជាក់ស្តែង នៅក្នុងដំណើរកម្សាន្តទៅលេង នៅឯប្រទេសជប៉ុនលើកនេះ ស្វាមីតារាសម្តែងស្រី Chompoo Araya ពិតជាមានភាពផ្អែមល្ហែមដាក់ភរិយារបស់ខ្លួនណាស់ ដោយបានដើរតាមថតរូបភាព ឱ្យភរិយាគ្រប់កន្លែងយ៉ាងស្រស់ស្អាត។

រកស្វាមីឯណាល្អបានមួយចប់បែបនេះ ជាអ្នកមានទ្រព្យសម្បត្តិហើយ ថែមទាំងមានរូបសង្ហា ចេះជួយមើលថែកូនៗទាំងពីរ ជាពិសេស ចេះតាមយកចិត្តភរិយា ដើរថតរូបឱ្យសុទ្ធតែស្អាតៗដូច្នេះទៀត ធ្វើឱ្យអ្នកគាំទ្រលួចច្រណែននឹងសំណាងរបស់នាងមិនតិចទេ ដែលមានស្វាមីល្អទាំងព្រមបែបនេះ៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

រូបដែលស្វាមី Chompoo ថតឱ្យពេលដើរលេងនៅជប៉ុន
រូបដែលស្វាមី Chompoo ថតឱ្យពេលដើរលេងនៅជប៉ុន
រូបដែលស្វាមី Chompoo ថតឱ្យពេលដើរលេងនៅជប៉ុន
រូបដែលស្វាមី Chompoo ថតឱ្យពេលដើរលេងនៅជប៉ុន
Chompoo និងស្វាមី
ស្វាមី Chompoo
Chompoo និងស្វាមី
Chompoo និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]