អេស្ប៉ាញ៖ កីឡាករ Gareth Bale និង Karim Benzema បានកំពុងត្រៀមខ្លួនចាកចេញពីក្រុម Real Madrid ក្រោយពីពួកគេមិនសូវមានឱកាសបង្ហាញខ្លួនក្នុងជម្រើសដំបូង។

តាមប្រភពព័ត៌មានមួយចំនួនបានរាយការណ៍ថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង និង ខ្សែបម្រើស្លាបសញ្ជាតិវែល ទាំងពីររូបនេះមានការអាក់អន់ស្រពន់ចិត្តនឹងគ្រូបង្វឹកលោក Zinedine Zidane មែនទែន ហើយពួកគេមានគម្រោងនឹងចាកចេញពីទឹកដី Santiago Bernabeu នៅចុងរដូវកាលនេះ។ 

កីឡាករ Gareth Bale និង Karim Benzema

តាំងពីផ្លាស់ប្តូរក្លិបមកកាន់ Real Madrid តាំងពីឆ្នាំ២០១៣មក កីឡាករ Gareth Bale ត្រូវបានអ្នកតាមដានបាល់ទាត់ជាច្រើនចាត់ទុករូបគេជាអនាគតម្ចាស់ពាន Ballon d’Or។

ប៉ុន្តែអ្វីៗបានផ្ទុយស្រឡះ ដោយប៉ុន្មានរដូវកាលចុងក្រោយនេះ ទម្រង់លេងរបស់ខ្សែបម្រើស្លាបវ័យ២៨ឆ្នាំរូបនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលជាហេតុធ្វើឲ្យគ្រូបង្វឹកក្រុម Real Madrid តែងតែទុករូបគេត្រឹមតែជាកីឡាករបម្រុង។

ចំណែក Benzema វិញត្រូវបានអ្នកគាំទ្រជាច្រើនរិះគន់នូវទម្រង់លេងមិនជាប់លាប់របស់គេ ដោយពេលខ្លះ រូបគេលេងល្អ ហើយពេលខ្លះរូបគេលេងមិនបានល្អថែមទាំងបង្កកំហុសជាច្រើនក្នុងការប្រកួតទៀតផង។ 

កីឡាករ Gareth Bale និង Karim Benzema

មានពាក្យចចាមអារ៉ាមជាច្រើនលេចឡើងថា កីឡាករទាំងពីរនឹងចាកចេញពីក្រុម Real Madrid ដោយមានក្រុមដូចជា Manchester United, Paris Saint-Germain និង Bayern Munich កំពុងចាប់អារម្មណ៍លើ Bale ខណៈ Arsenal និង Dortmund កំពុងតែតាមប្រម៉ាញ់ Benzema៕

កីឡាករ Gareth Bale និង Karim Benzema

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]