ជប៉ុន៖ កាលពីឆ្នាំ ២០១២ អ្នកស្រី Masako Mizutani ជនជាតិជប៉ុន វ័យ ៤៤ឆ្នាំ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយសារតែ រូបសម្រស់ដែលក្មេងជាងវ័យទាំងស្រុង របស់អ្នកស្រី។ 

កាលនោះ អ្នកស្រីក៏បានក្លាយខ្លួនជាតារាបង្ហាញម៉ូតសម្លៀកបំពាក់ និងគ្រឿងសម្អាងល្បីៗ ប្រចាំនៅក្នុងប្រទេសជប៉ុនផងដែរ។ ក្រោយមក អ្នកស្រីក៏ត្រូវបានគេឲ្យងារថាជា «ស្ត្រីដែលមានសម្រស់បែបយុវវ័យជានិរន្តន៍» ទៀតផង។

អ្នកស្រី Masako Mizutani ក្នុងវ័យ ៤៤ ឆ្នាំ

ទោះជាយ៉ាងណា មកដល់ឆ្នាំ ២០១៨នេះ អ្នកស្រី Mizutani មានវ័យ ៥០ឆ្នាំហើយ ប៉ុន្តែអ្នកស្រីនៅតែអាចពញ្ញាក់អារម្មណ៍ មហាជនទូទាំងពិភពលោកបាន ដោយសារតែ សម្រស់របស់អ្នកស្រី នៅតែស្រស់ស្អាត ក្មេងខ្ចី ដូចនារីវ័យជាង ២០ឆ្នាំយ៉ាងអីចឹង។

នៅក្នុងកិច្ចសម្ភាសន៍ជាច្រើនកន្លងមក អ្នកស្រី Mizutani បានបង្ហាញតិចនិច និងទម្លាប់ប្រចាំថ្ងៃជាច្រើន ដែលអាចជួយឲ្យសម្រស់របស់អ្នកស្រី នៅតែស្ថិតស្ថេរបែបនេះ។

អ្នកស្រី Masako Mizutani ក្នុងវ័យ ៤៩ឆ្នាំ

អ្នកស្រីបាននិយាយថា អ្នកស្រីអាចថែរក្សាសម្រស់បានគង់វង្សបែបនេះបាន ដោយសារតែ ទម្លាប់នៃការតមចំណីអាហារយ៉ាងតឹងរឹង និងចៀសវាងគ្រឿងស្រវឹង ព្រមទាំងថ្នាំជក់គ្រប់ប្រភេទផងដែរ។

បន្ថែមពីនេះ អ្នកស្រីមិនដែលបណ្តោយឲ្យខ្លួន ត្រូវកម្តៅព្រះអាទិត្យច្រើនពេកទេ។ ដោយឡែក អ្នកស្រីតែងតែចំណាយពេល ៥ម៉ោងក្នុង១ថ្ងៃ ដើម្បីថែរក្សាសម្រស់ស្បែក និងដងខ្លួន ដូចជា ការហាត់ប្រាណជាដើម ហើយអ្នកស្រីក៏រីករាយជាមួយការលេងហ្គេមចំនួន ៣០នាទីក្នុងមួយថ្ងៃផងដែរ។

អ្នកស្រី Masako Mizutani ក្នុងវ័យ ៥០ឆ្នាំ

អ្នកស្រីបានបញ្ជាក់ថា ការលេងហ្គេមអាចជួយឲ្យមានសកម្មភាពនៃការគិត តាមរយៈការអភិវឌ្ឍគំនិតនៃការបង្កើតថ្មី ការសម្រេចចិត្ត និងការវាយតម្លៃជាដើម ៕

សូមទស្សនារូបភាពរបស់ស្ត្រីចំណាស់មុខក្មេងវ័យ ៥០ឆ្នាំរូបនេះបន្ថែមទៀត នៅខាងក្រោម៖

អ្នកស្រី Masako Mizutani ក្នុងវ័យ ៥០ឆ្នាំ
អ្នកស្រី Masako Mizutani ក្នុងវ័យ ៥០ឆ្នាំ
អ្នកស្រី Masako Mizutani ក្នុងវ័យ ៥០ឆ្នាំ
អ្នកស្រី Masako Mizutani ក្នុងវ័យ ៥០ឆ្នាំ
អ្នកស្រី Masako Mizutani ក្នុងវ័យ ៥០ឆ្នាំ
អ្នកស្រី Masako Mizutani ក្នុងវ័យ ៥០ឆ្នាំ
អ្នកស្រី Masako Mizutani ក្នុងវ័យ ៥០ឆ្នាំ
អ្នកស្រី Masako Mizutani ក្នុងវ័យ ៥០ឆ្នាំ
អ្នកស្រី Masako Mizutani ក្នុងវ័យ ៥០ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]