ភ្នំពេញ៖ ទោះបីជាបងស្រីរបស់អតីតតារាសម្តែងល្បីឈ្មោះ កញ្ញា ដេននី ក្វាន់ គឺអ្នកនាង ចោម ច័ន្ទ មិនមែនជាតារាក៏ពិតមែន ក៏ប៉ុន្តែដោយសារតែ អ្នកនាងមានរូបសម្រស់ស្រស់ស្អាត ភាពឡូយឆាយ និងមានកូនស្រីដ៏ស្រស់ស្អាត ដែលពោរពេញដោយទេពកោសល្យសិល្បៈផងនោះ ជាហេតុធ្វើឲ្យមហាជនស្គាល់អ្នកនាងច្រើន ជាមួយនឹងប្រជាប្រិយភាពក៏ខ្លាំង មិនចាញ់តារាដទៃក្នុងស្រុកឡើយ។

ទន្ទឹមនឹងភាពឡូយឆាយ ក្នុងនោះអ្នកនាង និងប្អូនស្រី ក៏ត្រូវបានគេដឹងដែរថា តែងតែជួយ ជាជំនួយឧបត្ថម្ភផ្សេងៗ ដល់ជនក្រីក្រលំបាកជារឿយៗផងដែរ។ 

ដោយឡែក ជារឿយៗនៅក្នុងបណ្តាញសង្គម របស់បងស្រី ដេននី ក្វាន់ គឺអ្នកនាង ចោម ច័ន្ទ គេសង្កេតឃើញថា តែងតែបង្ហោះរូបភាពដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន ជាពិសេស ពេលដែលអ្នកនាងតែងខ្លួន ស្លៀកពាក់ក្នុងឈុតប្រពៃណីតែម្តង។

យ៉ាងណាមិញ ជាមួយគ្នានេះដែរ គឺរឹតតែប្លែកភ្នែកតែម្តង ដោយសារតែ រូបភាព ២សន្លឹក ដែលអ្នកនាងបានបង្ហោះកាលពីថ្មីៗនេះ ជាមួយនឹងការតុបតែងខ្លួនយ៉ាងប្លែកខ្លាំង មើលសឹងតែមិនស្គាល់ ខណៈធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន មើលមួយភ្លែតស្មានតែជាតារាបរទេស ព្រោះតែស្ទាយផាត់មុខរបស់អ្នកនាងលើកនេះ ខុសពីមុន និងស្រស់ស្អាត ប្លែកខ្លាំងតែម្តង។

នៅក្នុងនោះដែរ ក្រោយពីបានឃើញរូបភាពទាំងនេះ ក៏មានអ្នកខ្លះលួចសរសើរពីសម្រស់ដ៏ស្អាតរបស់អ្នកនាងផងដែរ ទោះបីជានាងមានវ័យកាន់តែច្រើនក្តី ៕

ទស្សនារូបភាពខាងក្រោម៖ 

ចោម ច័ន្ទ
ចោម ច័ន្ទ
ចោម ច័ន្ទ
ចោម ច័ន្ទ
ចោម ច័ន្ទ
ចោម ច័ន្ទ
ចោម ច័ន្ទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]