ភ្នំពេញ៖ ដៃគូចម្រៀងយ៉ាង សាកសមរបស់លោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា គឺជាកំពូលតារាចម្រៀងស្រី ដែលមានកេរ្តិ៍ឈ្មោះល្បីជាច្រើនឆ្នាំ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់នាង កាន់តែមានសន្ទុះខ្លាំងឡើង គួរឲ្យភ្ញាក់ផ្អើល។

ជាក់ស្ដែង មួយរយៈចុងក្រោយនេះ គ្រប់គ្នា សង្កេតឃើញថា ម្ចាស់បទ«ក្បាច់កង្កែប» រូបនេះ កាន់តែរវល់ខ្លាំងមែនទែន ជាមួយ ការច្រៀងសម្ដែង តាមបណ្ដាខេត្តនានាធ្វើឲ្យនាងមមាញឹកខ្លាំង សឹងដកឃ្លាមិនរួច។

ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ រាល់ពេលតារាស្រីរូបនេះ ឡើងសម្ដែងម្ដងៗ នាងតែងមានស្ទីលថ្មីប្លែកៗ ជាប្រចាំ មិនថាសម្លៀកបំពាក់ ម៉ូតសក់ នោះទេ។

លើសពីនេះ ប្រិយមិត្ត អ្នកគាំទ្រ ជាច្រើន មុខជាស្រឡាំងមិនខាន ក្រោយបានឃើញ សម្រស់ កញ្ញា ឱក សុគន្ធកញ្ញា គ្រងឈុតរឹបរាងពណ៌ខៀង យ៉ាងចែងចាំង បញ្ចេញរាងស្លីម ដ៏ទាក់ទាញ ជាមួយស្ទីលឈរកាច់រាង យ៉ាងស្រស់ស្អាតបែបនេះ។

មួយឈុតនេះ ពិតជាសាកសមនឹងកំពូលតារាចម្រៀង រូបនេះខ្លាំងមែនទែន ព្រោះតាំងពីដងខ្លួនដល់ចុងជើង មើលទៅគ្មានទាស់ត្រង់ចំណុចណានោះឡើយ៕

ចង់ជ្រាបច្បាស់ទស្សនា រូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា