ចិន៖ ប្រទេសចិនកំពុងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនដូចជាស្ពាន និងផ្លូវដែកជាដើម ដែលនឹងកែប្រែទីក្រុងធំៗរបស់គេ។

ក្នុងកំឡុងពេល ១ទសវត្សរ៍ខាងមុខ ចិនមានគម្រោងថានឹងលើកទឹកចិត្តប្រជាជនរបស់ខ្លួនឲ្យបាន ២៥០លាននាក់មករស់នៅក្នុងទីក្រុងធំៗ។ ហើយដើម្បីត្រៀមខ្លួនទៅនឹងការធ្វើចំណាកស្រុកយ៉ាងច្រើនសម្បើមបែបនេះ ប្រទេសចិនបានធ្វើការវិនិយោគប្រាក់រាប់មុឺនលានដុល្លារ ដើម្បីធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ។

នៅក្នុងខែមេសានេះផងដែរ ចិននឹងបើកឲ្យប្រើនូវស្ពានឆ្លងសមុទ្រវែងជាងគេលើលោកដែលមានប្រវែង ៥៥គីឡូម៉ែត្រ តភ្ជាប់ទីក្រុងធំៗចំនួនបីដូចជា ទីក្រុងហុងកុង និងម៉ាកាវ ទៅនឹងចិនដីគោកដែលនៅភាគខាងត្បូងនៃទីក្រុង Zhuhai។ 

គេរំពឹងថាស្ពាននេះនឹងអាចកាត់បន្ថយពេលវេលាធ្វើដំណើរបានពាក់កណ្ដាល។ ស្ពាននេះមានផ្លូវដល់ទៅ ៦ជួរឯណោះ។ ដើម្បីសម្រេចស្ពាននេះបានចិនបានបង្កើតកោះសិប្បនិម្មិត ៤ដើម្បីធ្វើការទ្រទ្រង់វា។

តម្លៃនៃការសាងសង់ស្ពាននេះមិនត្រូវបានគេប្រកាសឱ្យដឹងនោះទេ ក៏ប៉ុន្តែគេបានប៉ាន់ស្មានថា វាអាចត្រូវបានគេចំណាយអស់ទឹកប្រាក់យ៉ាងតិច ១៥ពាន់លានដុល្លារដែរ៕

ទស្សនារូបភាពនៃស្ពានដ៏វែងនេះខាងក្រោម៖

ច្រកឆ្លងកាត់ស្ពាន
រូបតំណាង
គម្រោងស្ពាន
ស្ពានឆ្លងសមុទ្រវែងបំផុត
ស្ពានឆ្លងសមុទ្រវែងបំផុត
ស្ពានឆ្លងសមុទ្រវែងបំផុត
ស្ពានឆ្លងសមុទ្រវែងបំផុត
ស្ពានឆ្លងសមុទ្រវែងបំផុត
ស្ពានឆ្លងសមុទ្រវែងបំផុត
ស្ពានឆ្លងសមុទ្រវែងបំផុត
ការបង្កើតកោះសិប្បនិម្មិត
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]