សៀមរាប៖ កាលពីថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ និងកូនប្រុសរបស់ខ្លួន លោក សុវត្ថិ មុនីនាគ លោក សុវត្ថិ មុនីវណ្ណ និង សុវត្ថិ សេរីវុឌ្ឍ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញលោក បង្ហាញវត្តមាននៅក្នុងពិធីអង្គរសង្ក្រាន្ត ថ្ងៃទី៣នៅឯខេត្តសៀមរាប។

យ៉ាងណាមិញ សម្រាប់វត្តមានរបស់អ្នកទាំង៤ ពិតជាធ្វើឲ្យអ្នកគាំទ្ររំភើបខ្លាំងមែនទែន ព្រោះថាពេលនេះ ជាមួយបទចម្រៀងកន្រ្តាក់អារម្មណ៍ប្លែកៗផងដែរ។

ដោយឡែក នៅក្នុងកម្មវិធីដ៏ពិសេសនេះដែរ អ្នកគាំទ្រសង្កេតឃើញថា លោក ព្រាប សុវត្ថិ និងកូនៗរបស់លោក បានច្រៀងចម្រៀង៤បទដែលសុទ្ធសឹងតែជាបទ កំពុងពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ។ ហើយមិនត្រឹមតែប៉ុណ្ណោះ មហាជនសង្កេតឃើញថា អ្នកទាំង៤ បានស្លៀកសម្លៀកបំពាក់បែបបុរាណខ្មែរ ជាលោកដង្ខៅ ពិតជាគួរឲ្យទាក់ទាញខ្លាំងមែនទែន។

ម៉្យាងវិញទៀត សម្រាប់ការសម្តែងរបស់អ្នកទាំង៤ នៅក្នុងកម្មវិធីនេះ ពិតជាធ្វើឲ្យមហាជនសប្បាយរីករាយ ហើយមិនត្រឹមតែប៉ុណ្ណោះ មហាជនមួយចំនួនទៀត បាននាំគ្នាសរសើរមិនដាច់ពីមាត់ ចំពោះការសម្តែងរបស់ពួកគេផងដែរ៕

កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖

ព្រាប សុវត្ថិ និងកូនប្រុសទាំង៣
ព្រាប សុវត្ថិ និងកូនប្រុសទាំង៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ