ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ថាមានតារាមួយចំនួន បានជួបទុក្ខជាទម្ងន់ ដោយបាត់បង់សមាជិកគ្រួសារ នៅក្នុងអំឡុងថ្ងៃចូលឆ្នាំ ដែលជាថ្ងៃដ៏ពិសេស ជួបជុំបងប្អូន សប្បាយរីករាយ។

ក្នុងនោះ ក៏មាន តារាចម្រៀងប្រុស ទិត្យ វិច្ឆិកា ម្នាក់ផងដែរ បានឈឺចាប់រកពាក្យថ្លែងពុំបាន ដែលម្តាយរបស់លោក បានទទួលមរណភាព ក្នុងថ្ងៃចុងក្រោយ នៃចូលឆ្នាំ ដោយសារ ជំងឺ។ ចំពោះសពម្តាយរបស់លោក ក៏មិនបានទុកនៅយូរផងដែរ គឺត្រូវបានបូជា ក្រោយពីលោកយាយ បានទទួលមរណភាព បានមួយថ្ងៃ។

ដំណឹងនេះ បានធ្វើឲ្យ អ្នកគាំទ្រជាច្រើននាក់ មានការតក់ស្លុត និង ចួលរួមសោកស្តាយ យ៉ាងខ្លាំង ដែលលោក ទិត្យ វិច្ឆិកា បាត់បង់ម្តាយជាទីស្រលាញ់ ចាប់ពីថ្ងៃនេះតទៅ៕

ម្តាយទិត្យ វិច្ឆិកា ទទួលមរណភាព
ម្តាយទិត្យ វិច្ឆិកា ទទួលមរណភាព
ម្តាយទិត្យ វិច្ឆិកា ទទួលមរណភាព
លោក ទិត្យ វិច្ឆិកា យកធាតុម្តាយ ដាក់ក្នុងទន្លេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា