អាមេរិក៖ ការបង្កើតគំនូរជីវចលគឺត្រូវការពេលយូរណាស់ ក៏ប៉ុន្តែថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានបង្កើត AI ថ្មីមួយដែលអាចបង្កើតគំនូរជីវចលបានដោយគ្រាន់តែត្រូវការ ការពណ៌នាខ្លះៗពីមនុស្សតែប៉ុណ្ណោះ។ 

គេបានបង្រៀន AI ឲ្យបង្កើតគំនូរជីវចលបាន ដោយបញ្ចូលទិន្នន័យនៃគំនូរជីវចលខ្លីៗជាច្រើនមុឺនវីដេអូ រួមជាមួយការពណ៌នាជាមួយវីដេអូទាំងនោះផងដែរ។ បន្ទាប់ពីបានទិន្នន័យទាំងនោះមក AI គ្រាន់តែត្រូវការការពណ៌នាពី ២​ ទៅ​ ៣ ប្រយោគប៉ុណ្ណោះដើម្បីបង្កើតគំនូរជីវចលបាន។

រូបតំណាង

បចេ្ចកវិទ្យាថ្មីនេះ នឹងអាចកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់បង្កើតគំនូរជីវចលបានជាច្រើន ហើយវានឹងអាចឲ្យអ្នកបង្កើតគំនូរជីវចលមានពេលសម្រាប់ផ្ដោតទៅលើការច្នៃប្រឌិតផ្សេងៗវិញ។ ទោះជាយ៉ាងណាក៏ដោយ AI ដែលអាចបង្កើតគំនូរជីវចលនេះស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយទេ ហើយវាអាចត្រឹមបង្កើតគំនូរជីវចលធម្មតាៗតែប៉ុណ្ណោះ៕

ទស្សនាគំនូរជីវចលដែលបានបង្កើតឡើងដោយ AI ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]