អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុម Manchester United លោក Jose Mourinho កំពុងតែអាក់អន់ស្រពន់ចិត្តជាមួយកូនក្រុមខ្លួនជាខ្លាំងក្រោយពីចាញ់ការ​ប្រកួត កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។

តាមប្រភពមួយចំនួនបានបង្ហើបឲ្យដឹងថា លោក Jose Mourinho បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់កីឡាករណាដែលមិនបានបង្ហាញទម្រង់លេងល្អក្នុងរដូវកាលនេះ។

កីឡាករ Paul Pogba និងកីឡាករ Anthony Martial ក៏កំពុងតែជាប់ឈ្មោះជាកីឡាករដែលអាចចាកចេញក្នុងពីក្លិបនៅចុងរដូវកាលនេះផងដែរ។ 

កីឡាករ Paul Pogba និង Anthony Martial

ក្រោយពីចាញ់ក្រោមស្នាដៃក្រុម West Brom គ្រូបង្វឹកសញ្ចាតិព័រទុយហ្គាល់បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងបទសម្ភាសមួយថា លោកមានការអាក់អន់ចិត្តនឹងទម្រង់លេងរបស់កូនក្រុមលោកជាខ្លាំង ហើយលោកបានបញ្ជាក់ថា លោកមិនខ្វល់ថាកីឡាករនោះមានតម្លៃថ្លៃ ឬក៏មានកេរ្តិ៍ឈ្មោះល្បីនោះទេ បើកីឡាករនោះមានទម្រង់លេងមិនល្អ រូបគេនឹងមិនមានឱកាសជាប់ជម្រើសដំបូងជាញឹកញាប់នោះឡើយ។

លោក Jose Mourinho

បើតាមប្រភពមួយចំនួនបានឲ្យដឹងថា ក្រៅពីកីឡាករ Pogba និង Martial កីឡាករមួយចំនួនទៀតដូចជា Luke Shaw, Matteo Darmian, Daley Blind និង Phil Jones ក៏នឹងអាចនឹងចាកចេញពីក្រុម នៅចុងរដូវកាលនេះដែរ៕

កីឡាកររបស់ Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]