អាល្លឺម៉ង់៖ កីឡាករឆ្នើមរបស់ក្រុម Bayern Munich មួយរូបអាចនឹងអវត្តមានក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ Real Madrid ខាងមុខនេះ។

គ្រូបង្វឹករបស់ក្រុម Bayern Munich លោក Jupp Heynckes បានប្រាប់អ្នកសារព័ត៌មានថា កីឡាករ Arturo Vidal កំពុងត្រូវការការវះកាត់ផ្នែកខាងក្រោមជង្គង់ ក្រោយពីរូបគេបានទទួលរងរបួសបន្ទាប់ពីប្រកួតជាមួយក្រុម Borussia Monchengladbach។

កីឡាករ Arturo Vidal

គ្រូបង្វឹកវ័យ៧២ឆ្នាំរូបនេះបានបន្តថា ខ្សែបម្រើសញ្ជាតិឈីលីរូបនេះ ត្រូវការពេលយ៉ាងតិច ២ទៅ៣សប្តាហ៍ដែរដើម្បីសម្រាកឲ្យបានជាសះស្បើយ។​ ទោះបីជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះជឿជាក់ថា Vidal នឹងជាសះស្បើយលឿនជាងការរំពឹងទុក។

គួរបញ្ជាក់ផងដែរថា ក្រុម Bayern Munich នឹងបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅថ្ងៃទី២៦ខែមេសាខាងមុខនេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League៕

លោកJupp Heynckes​​ និង កីឡាករ Arturo Vidal
ការប្រកួតរវាង Bayern Munich និង Real Madrid កាលពីលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]