អេស្ប៉ាញ៖ គ្រូបង្វឹករបស់ក្រុម Atletico Madrid ចង់ឈ្នះពាន Europa League ដើម្បីជាកាដូសម្រាប់ Torres មុននឹងរូបគេចាកចេញពីក្លិប។

លោក Diego Simeone បានប្រាប់អ្នកសារព័ត៌មានថា Europa League ពិតជាសំខាន់ណាស់សម្រាប់ក្រុម Atletico Madrid ជាពិសេស ក្រោយពីកីឡាករ Fernado Torres បានប្រកាសជាសាធារណៈថារូបគេនឹងចាកចេញពីក្លិបនៅចុងរដូវកាលនេះ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្តថា ខ្សែប្រយុទ្ធវ័យ៣៤ បានក្លាយទៅជាផ្នែកដ៏សំខាន់មួយនៃក្លិបទៅហើយ ដូច្នេះលោកចង់ឈ្នះពាន Europa League ដើម្បីទុកជាអនុស្សាវរីយមុននឹងរូបគេចាកចេញពីក្លិប។

គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះបានបន្តទៀតថា ក្រុម Atletico Madrid អស់ឱកាសឈ្នះពាន Copa Del Rey និង La Liga ហើយ ប៉ុន្តែនៅសល់ក្របខ័ណ្ឌ Europa League មួយទៀតដូច្នេះកីឡាករទាំងអស់នឹងខិតខំឲ្យអស់ពីសមត្ថភាពសម្រាប់ពានរង្វាន់មូយនេះ។ 

Torres និង​ លោក Simeone

គួរឲ្យដឹងថា Torres បានចំណាយពេលសរុបជាង១១ឆ្នាំជាមួយ Atletico Madrid ប៉ុន្តែរូបគេបានឈ្នះពានតែម្តងប៉ុណ្ណោះជាមួយក្លិប គឺតាំងពីឆ្នាំ២០០២មកម្ល៉េះ ដោយកាលនោះគឺជាពានរង្វាន់ក្របខ័ណ្ឌ Segunda Division ដែលជាក្របខ័ណ្ឌទីពីរនៃបាល់ទាត់អេស្ប៉ាញ បន្ទាប់ពី La Liga៕

Torres និង​ លោក Simeone កាលនៅជាកីឡាករជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]