ភ្នំពេញ)៖ កាន់តែកៀកឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខិតជិតមកដល់ គេសម្គាល់ឃើញថា អ្នកសិល្បៈគ្រប់រូបសង្វាតផលិតថតចម្រៀងជាច្រើន ខណៈដែលតារាចម្រៀង លោកTony Winson ក៏បានផលិតបទ មានចំណងជើងថា «ស៊ីបាយយូរម៉េស» ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជា យុវវវ័យរាំលេងកម្សន្ត នាឱកាសឆ្នាំថ្មីខាងមុខនេះផងដែរ។

បទ «ស៊ីបាយយូរម៉េស» គេសម្គាល់ឃើញថា ទទួលបានការគាំទ្រពីសំណាក់អ្នកនិយកលេងបណ្ដាញហ្វេសប៊ុក ជាពិសេសចិត្តយុវវ័យ តែម្ដង ដោយសារតែបទនេះ ជាប្រភេទចង្វាក់ញាក់កន្រ្ទាក់អារម្មណ៍ ដែលស័ក្តិសមបំផុត សម្រាប់ក្មេងៗ យុវជន យុវនារី រាំលេង នាឱកាសឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ ច នេះ។

មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានអ្នកគាំទ្រ យកបទខាងលើយកទៅ Cover រាំលេងកម្សាន្ត ធ្វើឲ្យកក្រើកពេញបណ្ដាញហ្វេសប៊ុកថែមទៀតផង។

តោះចង់ដឹងថា «ស៊ីបាយយូរម៉េស» របស់ Tony Winson ញាក់កន្រ្ទាក់អារម្មណ៍ ឡួយ ដល់កម្រិតណានោះ សូមទស្សនាវីដេអូដូចខាងក្រោម៖

​Tony Winson​
​Tony Winson​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]