ភ្នំពេញ ៖ តារាចម្រៀងប្រុសក្នុងផលិតកម្មសាន់ដេ លោក ប៊ុន សក្តិ ដែលបានបាត់មុខ មួយរយៈធំ នៅលើឆាកប្រគុំតន្ត្រី និងតាមប៉ុស្តិ៍ទូរទស្សន៍ ប៉ុន្តែពេលនេះលោកបានមកវិញហើយ ជាមួយបទចម្រៀងចង្វាក់ប្រពៃណីរបស់លោក។

ដោយឡែក កាលពីថ្មីៗនេះ ផលិតកម្មសាន់ដេ បានបង្ហោះបទចម្រៀងប្រពៃណី របស់លោក ប៊ុន សក្តិ ដែលធ្វើឲ្យអ្នកគាំទ្ររូបលោកមានការសប្បាយចិត្តយ៉ាងខ្លាំង ជាមួយការមកវិញរបស់លោកក្នុងវិថីសិល្បៈ។ 

ជាមួយគ្នានេះដែរ បទចម្រៀងដែល លោកបានបកស្រាយមានចំណងជើងថា «ជួបជុំគ្រួសារថ្ងៃចូលឆ្នាំខ្មែរ» ដែលមានអត្ថន័យយ៉ាងពិរោះ ដែលសមស្របក្នុងឱកាសចូលឆ្នាំខ្មែរ ដែលកាន់តែខិតជិតមកដល់ នាប៉ុន្មានថ្ងៃខាងមុខនេះផងដែរ៕ 

តោះទស្សនាទាំងអស់គ្នា៖

ប៊ុន សក្តិ
ប៊ុន សក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុន សក្តិ