អេស្ប៉ាញ៖ ក្រោយពីប្រកួតស្មើទល់នឹងក្រុម At.Madrid ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos បានបញ្ជាក់ថា ក្រុមរបស់គេនឹងមិនឈរអបអរ Barcelona នោះទេ ប្រសិនបើពួកគេឈ្នះពាន មុនការប្រកួត El Clasico។ 

Ramos

ជាលើកទី២ហើយ ក្នុងរដូវកាលនេះ ដែលបញ្ហាមិនឈរអបអរត្រូវបានចោទជាប្រធានបទក្ដៅក្នុងលីកកំពូលអេស្ប៉ាញ។ បញ្ហាមួយនេះបានផ្ទុះឡើយដែលធើ្វឲ្យមានការពិភាក្សាគ្នាជាច្រើន ក្រោយពីគ្រូបង្វឹក លោក Zinedine Zidane បានប្រកាសថា ក្រុម Real Madrid នឹងមិនឈរអបអរ Barcelona ឡើយ ពេលដែលពួកគេលើកពានលីក La Liga មុនជំនួប El Clasio នៅសប្ដាហ៍ទី៣៦។

Zidane

យ៉ាងណាមិញ ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ Ramos បាននិយាយថា ការមិនឈរអបអរ Barcelona មិនមែនមានន័យថា មើលងាយក៏ដូចជាសម្ដែងកាយវិការមិនគោរពពួកគេនោះឡើយ។

«ខ្ញុំតែងតែនិយាយថា ពួកយើងនឹងធើ្វនូវអ្វីដែលគ្រូបង្វឹកប្រាប់យើង។ មនុស្សទូទៅ ហាក់ដូចជាដាក់សម្ពាធខ្លាំងទៅលើការឈរអបអរ។ ប្រសិនបើគ្រូរបស់យើងថា ទេ នោះពួកយើងនឹងត្រូវគោរតាមការសម្រេចចិត្ដរបស់លោក» Ramos និយាយ៕  

Ramos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]