ជាការពិតណាស់ នាចាប់ផ្តើមដំបូងនៃវ័យកណ្តាល មនុស្សគ្រប់ៗរូប រមែងតែងតែមានការងារមមាញឹក មិនថាតិច ឬច្រើន ជាមួយដំណើរនៃខ្សែជីវិតការងារ ក្រុមគ្រួសារ និងស្នេហារបស់ខ្លួន ជាប្រចាំ។

ក្នុងនោះដែរ រាល់ដំណើរទាំងអស់នោះ ក៏ត្រូវពាក់ព័ន្ធ ជាមួយដំណើររបស់យានជំនិះសម្រាប់ដឹកអ្នកដំណើរផងដែរ ដូចជា កង់ ម៉ូត ឡាន និងយន្តហោះ ជាដើម។ ហេតុនេះហើយ ក៏មានមនុស្សមួយចំនួនធំ ពិតជាមានការភ័យខ្លាច ព្រមទាំងមានការព្រួយបារម្ភជាខ្លាំង អំឡុងពេលជិះយន្តហោះជាលើកដំបូងក្នុងជីវិតរបស់ខ្លួន មិនថាទៅទីជិត ឬទីឆ្ងាយ នោះទេ។

ដូច្នោះ ខាងក្រោមនេះ ជាវិធីសាស្រ្តខ្លះៗ ដែលអ្នកគួរតែត្រៀមខ្លួន មុនពេលធ្វើដំណើរ តាមយន្តហោះ នាពេលដំបូង៖

១. ការកក់សំបុត្រ

ជាធម្មតា គ្រប់ពេលនៃការធ្វើដំណើរទៅណាមកណា មនុស្សគ្រប់ៗរូប រមែងតែងតែផ្ទៀងផ្ទាត់ ជាមួយពេលវេលានៃការចេញដំណើររបស់ខ្លួនឲ្យមានការសមស្រប ជាមួយជើងដំណើរ សម្រាប់ដឹកអ្នកដំណើរ ជាប្រចាំ ផងដែរ។

ជាក់ស្តែង ការជិះតាមយន្តហោះ ក៏មានការប្រព្រឹត្តទៅដូចជា ជើងដំណើរផ្សេងៗទៀតផងដែរ ហេតុនេះហើយ រាល់អ្នកដំណើរទាំងអស់ រមែងតែងតែឆ្លៀតពេលទៅធ្វើការកក់សំបុត្រ តាមរយៈប្រព័ន្ធInternet ឬដោយផ្ទាល់។ ហើយទាំងអស់នេះ ក៏ធ្វើឡើងដើម្បីឲ្យការ ធ្វើដំណើររបស់អ្នក ប្រកបទៅដោយផាកសុខភាព ព្រមទាំងសុវត្ថិភាព ផងដែរ។ ជាមួយគ្នានេះ ការកក់សំបុត្រយន្តហោះ ក៏បានធ្វើឲ្យអ្នកចំណេញលុយបានមួយចំនួន ផងដែរ ព្រោះថា ការទិញសំបុត្រភ្លាមៗ វាមានតម្លៃថ្លៃ ជាងការកក់ទុក។ 

រូបភាពតំណាង

២. ការរៀបចំឯកសារចាំបាច់សំខាន់ៗ

អំឡុងពេល មុនចេញដំណើរចាកចេញពីផ្ទះ ទៅកាន់ព្រលានយន្តហោះ អ្នកគួរគប្បីតែមាន ការរៀបចំទុកដាក់ឯកសារសំខាន់ៗ មួយចំនួនឲ្យបាន រួចជាស្រេច ដូចជា សំបុត្រឆ្លងដែន ប៊ិច VISA ព្រមទាំងលិខិតបញ្ជាក់មួយចំនួន ជាដើម។ ព្រោះថា ទាំងអស់នេះ វាពិតជាមានការចាំបាច់ខ្លាំងណាស់ សម្រាប់គ្រប់អ្នកធ្វើដំណើរទាំងអស់ មិនថាក្នុង ឬក្រៅស្រុក នោះទេ។

ហេតុនេះហើយ ប្រសិនបើ អ្នកមានការភ្លេច នូវឯកសារណាមួយ វានឹងអាចបណ្តាលឲ្យដំណើរហោះហើររបស់អ្នក មានការយឺតយ៉ាវខ្លាំង ឬក៏អាចមានបញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀត ផងដែរ។ 

រូបភាពតំណាង

៣. ការគោរពពេលវេលា

ជាការពិតណាស់ ធម្មតានៃការធ្វើដំណើរតាមយន្តហោះទាំងអស់ អ្នកគួរតែចំណាយ ពេលវេលាទៅមុនពេលយ៉ាងតិចណាស់ក៏ ២ ម៉ោងមុន ពេលចាកចេញដែរ។ ព្រោះថា នៅពេលទៅដល់ព្រលានយន្តហោះភ្លាម អ្នកមិនទាន់អាចមានសិទ្ធិ ក្នុងការឡើងជិះ យន្តហោះនោះទេ ហេតុនេះហើយ អ្នកត្រូវឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យជាច្រើនដង មិនថា ទាំងខ្លួនប្រាណ និងវ៉ាលីសរបស់អ្នកនោះទេ ហើយទាំងអស់នេះ ត្រូវបានធ្វើឡើង ដើម្បីសុវត្ថិភាពរបស់អ្នកដំណើរទាំងមូល។

ដូច្នោះហើយ ប្រសិនបើ អ្នកមិនបានទៅមុនម៉ោងនោះទេ វានិងអាចបណ្តាលឲ្យអ្នកមាន ការយឺតយ៉ាវ ព្រមទាំងពេលខ្លះធ្វើឲ្យជើងយន្តហោះ បានហោះចោលអ្នក ផងដែរ។ ប៉ុន្តែ ប្រសិនបើ អ្នកបានទៅដល់មុនហើយ ថែមទំាងបានឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យសំខាន់ៗរួច អ្នកក៏អាចចំណាយពេលវេលារបស់ខ្លួន នាពេលកំពុងតែអង្គុយរង់ចាំយន្តហោះ អាចទៅធ្វើការដើរទស្សនាទីកន្លែងនានា ដែលមាននៅក្នុងព្រលានយន្តហោះ ផងដែរ។ 

រូបភាពតំណាង

៤. ការត្រួតពិនិត្យសំណុំឯកសារ Check in

បន្ទាប់ពីពេលដែលអ្នកបានដើរចូល ក្នុងព្រលានយន្តហោះ រួចហើយ អ្វីដែលអ្នកគួរធ្វើបន្ត ទៅទៀត គឺដំណាក់កាលត្រួតពិនិត្យ នៃជើងហោះហើររបស់អ្នក ព្រមទាំងសំបុត្រ ឯកសារ នៃការធ្វើដំណើររបស់អ្នក ក្នុងគោលបំណង យ៉ាងនោះដែរ។

ដំណាក់កាលនេះ ពិតជាដំណាក់កាលពិសេសខ្លាំងណាស់ ព្រោះថា ប្រសិនបើ អ្នកមិនត្រូវបានឲ្យធ្វើការចាកចេញពីដំណើរកាលនេះនោះទេ អ្នកក៏មិនអាច ចាកចេញ ឬធ្វើការហោះហើរទៅទីណាបានទាំងអស់ នោះទេ។ ហេតុនេះហើយ រាល់ឯកសារ ដែលត្រូវត្រួតពិនិត្យ អ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការ សរសេរទៅលើវានីមួយៗ។

រូបភាពតំណាង

៥. ការត្រួតពិនិត្យរបស់របរ

ដំណាក់កាលនេះ អ្នកនឹងត្រូវបានគេធ្វើការត្រួតពិនិត្យទាំងខ្លួនប្រាណទាំងមូល ព្រមទាំង កាបូបយួរដៃតូចៗ ដែលអ្នកបានយកទៅជាមួយគ្នា ផងដែរ។ ហើយដោយក្នុងនោះ អ្នកក៏ត្រូវ បានគេហាមឃាត់មិនមាន ការនាំចូលរបស់របរ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនក្នុងកាបូបវ៉ាលីស ផងដែរ ដូចជាកាបិត ពូថៅ កាំភ្លើង ព្រមទាំងសារធាតុញៀនផ្សេងៗទៀត។ ហើយការត្រួតពិនិត្យ និងធ្វើឡើង បន្ទាប់ពីពេលពិនិត្យមើលសំបុត្រឯកសារ ព្រមទាំងបែបបទ ផ្សេងៗរបស់អ្នក រួចមក។

ក្នុងនោះផងដែរ ប្រសិនបើ អ្នកបានយករបស់របរ លើសគីឡូ អ្នកក៏នឹងត្រូវបានសន្តិសុខ នៅទីនោះ ធ្វើការដកហូតចេញ ឬមិនយ៉ាងនេះទេ អ្នកត្រូវតែធ្វើការទិញគីឡូបន្ថែម សម្រាប់យករបស់របរទាំងអស់នោះ ទៅជាមួយអ្នកបន្តទៀត។ 

រូបភាពតំណាង

៦. ការត្រួតពិនិត្យទ្វារចូល Gate

នាពេលនោះដែរ អ្នកបានឆ្លងកាត់ដំណាក់កាលទាំងអស់នេះ រួចហើយ អ្នកក៏ត្រូវតែបន្ត ទៅស្វែងរកមើលពីទ្វារចូល ទៅតាមប្រភេទយន្តហោះ ព្រមទាំងទីតាំងនីមួយៗ ដែលត្រូវធ្វើ ដំណើររបស់អ្នកទុកជាមុន ផងដែរ។

តែផ្ទុយទៅវិញ ប្រសិនបើ អ្នកបានធ្វើការចូលខុស ឬមានការវង្វេងផ្លូវ វាក៏អាចជាបញ្ហាធំ សម្រាប់ដំណើរយន្តហោះរបស់អ្នក នាពេលនោះ ផងដែរ។ ហេតុនេះហើយ អ្នកក៏ត្រូវតែមាន ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យមើលទ្វារចូល ក្នុងប្រភេទយន្តហោះនីមួយៗ ដែលអ្នកត្រូវចាកចេញ។  

រូបភាពតំណាង

៧. នៅក្នុងពេលហោះហើរ

ក្រោយពេលដែលអ្នកបានឆ្លងកាត់ដំណាក់កាលនីមួយៗនេះ រួចហើយ អ្នកក៏អាចបន្តទៅ កាន់លេខរៀងយន្តហោះរបស់អ្នក ហើយធ្វើការរង់ចាំ ព្រមទាំងការចាំស្តាប់ការបង្រៀន ពីវិធីសាស្រ្តមួយចំនួន ពីអ្នកធ្វើការក្នុងយន្តហោះនោះ ផងដែរ។

ស្របពេលជាមួយគ្នានេះ នាពេលដែលកំពុងតែស្នាក់នូវលើយន្តហោះ អ្នកក៏មិនត្រូវបានឲ្យបើកសេវាទូរស័ព្ទ សម្រាប់ធ្វើការលេងInternet នោះទេ ព្រោះថា វាអាចបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរទៅកាន់អ្នកដំណើរដទៃ ផ្សេងទៀត។ ជាមួយគ្នានេះ អំឡុងពេល ជិះនៅលើយន្តហោះ អ្នកអាចទទួលបាននៅចំណីអាហារមួយចំនួនផងដែរ សម្រាប់ធ្វើការបរិភោគបណ្តោះអាសន្ន។ 

រូបភាពតំណាង

៨. ក្រោយពេលចាកចេញពីលើយន្តហោះ

បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាយូរមក នៅពេលទៅដល់គោលដៅចុះចត អ្នកក៏គួរតែ ធ្វើការត្រួតពិនិត្យមើលសម្ភារៈសំខាន់ៗមួយចំនួន ដែលមាននៅលើកៅអីអង្គុយ ព្រមទាំង ពេលទៅយកវ៉ាលីស ពីកន្លែងទុកដាក់វា ជាដើម។

ព្រោះថា វាក៏អាចមានកត្តាមួយចំនួន ដែលអាចបណ្តាលឲ្យសម្ភារៈរបស់អ្នក មានវង្វេង ឬបាត់តែម្តង។ ហេតុនេះហើយ ប្រសិនបើ ជួបករណីបែបនេះ អ្នកគួរតែធ្វើការសុំជំនួយពី សន្តិសុខ ដែលមានវត្តមាននៅទីនោះ ឲ្យធ្វើការជួយស្វែងរកវាឲ្យអ្នកវិញ ជាបន្ទាន់។ 

រូបភាពតំណាង

ប្រភព: wikihow.com //holidayextras.co.uk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]