ភ្នំពេញ)៖ ប្រហែលមានមហាជន មួយចំនួនប្រាកដជា ចង់ដឹងហើយថា តើការជេរទាំង២យ៉ាង ដែលត្រូវបានតារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ និយាយនោះមានអ្វីខ្លះ? ម្យ៉ាងទៀត ក៏ពុំធ្លាប់ត្រូវបានមហាជនដឹងដែរថា តើការជេរទាំង២យ៉ាងនេះ មានអត្ថន័យខុសគ្នាបែបណាបែបណា?

បើតាមការសម្រង់សម្តី របស់តារាសម្តែង កញ្ញា ដេននី ក្វាន់ បានបង្ហាញឲ្យដឹងជាសាធារណៈ ដោយនាងបានបញ្ជាក់ថា «ការជេរក្នុងសង្គមយើងឥឡូវ វាមានពីរយ៉ាង គឺទី១៖ ការជេរ ព្រោះកំហឹង ចំណែកទី២៖ ការជេរព្រោះចង់ល្បី។ ជាក់ស្តែងការជេរ ព្រោះកំហឹង គឺកើតឡើងដោយសារតែមានការមើលងាយ ពីបុគ្គលម្ខាងទៀត ទើបធ្វើឲ្យភាគីមួយទៀត ទ្រាំពុំបាន ហើយក៏ជេរតបតទៅវិញ»។

កញ្ញា ដេននី ក្វាន់ បានបន្តថា «រីឯការជេរ ព្រោះចង់ល្បី គឺរឿងតូចសោះខំប្រឹងពង្រីកឲ្យធំ ឬគ្មានបញ្ហាសោះ ធ្វើឲ្យមានបញ្ហា ដើម្បីឲ្យបានជេរហើយល្បី..។ ប៉ុន្តែអ្នកដែលចង់ល្បីដោយសារជេរគេនឹង គឺសង្គមយើងគេមិនឲ្យតម្លៃទេ ហើយអ្នកដែលឲ្យតម្លៃទៅអ្នកជេរនឹង គឺសុទ្ធតែពពួកពូកែជេរដូចគ្នា អត់តម្លៃដូចគ្នា គិតៗទៅមនុស្សយើងចំឡែកណាស់ រឿងល្អម៉ាគគោក មិនទៅធ្វើឲ្យល្បីទេ..បែរជាជ្រើសការជេរ ដើម្បីឲ្យល្បីទៅវិញ!»។

តាមរយៈន័យខាងលើ ដែលត្រូវបានតារាស្រី កញ្ញា ដេននី ក្វាន់ បញ្ចេញនៅលើបណ្តាញសង្គមនេះ បានធ្វើឲ្យមហាជនយល់ថា នាងហាក់មានចេតនា ចង់សំដៅលើបុគ្គលណាម្នាក់ ដែលតែងបង្កជម្លោះ ឬធ្លាប់ជាប់ពាក់ព័ន្ធរឿងរ៉ាវ ចម្រូងចម្រាស់ជាមួយគ្នាជាមិនខាន។ ដោយក្នុងនោះក៏មានការលើកឡើង ជាយោបល់ដែរថា «ការជេរគឺផ្តើមចេញពីមនុស្ស មានធាតុអាក្រក់ តែការតិះដៀល គឺផ្តើមពីមនុស្សមានសន្តានល្អ ចំណែកយើង គឺឋិតនៅក្នុងរង្វង់នៃការតិះដៀល និងឯង»៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់