ការជិះម៉ូតូកំសាន្ត ដើម្បីលំហែកាយ មានភាពសប្បាយមួយបែប ខុសពីការជិះឡាន ព្រោះអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ តាមផ្លូវមួយចំនួនដែលយើងចង់ទៅ។

យ៉ាងណាមិញ នៅក្នុងវីដេអូខាងក្រោមនេះ ត្រូវបានអ្នកទៅលំហែកាយនៅទីនោះ ថតបាន នូវសកម្មភាពជិះម៉ូតូរបស់បុរសម្នាក់ ដែលគាត់ទៅទស្សនាចំណតនាវារបស់ប្រទេស បារាំងមួយកន្លែង តែសំណាងមិនល្អ ដោយហិបនៅខាងក្រោយម៉ូតូរបស់គាត់ធំពេក ធ្វើអោយប៉ះនឹងបង្គោលដែកមួយ បណ្តាលអោយគាត់ធ្លាក់ចុះទៅក្រោម ជាមួយនឹងម៉ូតូរបស់គាត់តែម្តងទៅ។

សូមប្រិយមិត្តមេត្តាមានការប្រុងប្រយត័្នអោយបានខ្ពស់ ក្នុងពេលបើកបរ ចៀសវាងគ្រោះថា្នក់ជាយថាហេតុ៕

សូមទស្សនានូវវីដេអូខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់ថានេះជាការធ្វេសប្រហែសក្នុងការបើកបរ ឬ មកពីម៉ូតូរបស់គាត់ដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]