ភ្នំពេញ៖ ស្របពេលជាមួយគ្នា ក្នុងកំឡុងពេលនៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតចូលមកដល់ក្នុងពេលខាងមុខនេះ តារាសម្តែងស្រីសម្រស់បាន កញ្ញា ដួង ម៉ានិច មានការថត ការសម្តែងសិល្បៈ ឱ្យតាមបណ្តាផលិតកម្មធំនានា នៅក្នុងស្រុកជាបន្តបន្ទាប់ ស្ទើរតែរកពេលសម្រាកមិនបាន។

ហើយតាមដែលបានឃើញ តារាសម្តែងកញ្ញា ដួង ម៉ានិច ទើបតែឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្បៈខ្មែរ បានរយៈពេលតែប៉ុន្មានឆ្នាំកន្លងមកប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីប្រជាប្រិយភាពរបស់នាងវិញ បានកើតឡើងខ្លាំងទៅៗពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្កាល់។

ជាក់ស្តែងពេលថតចប់កម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើងតារាសម្តែង ដួង ម៉ានិច មានអ្នកគាំទ្រជាច្រើននាក់ចាំថតជាមួយកញ្ញាផងដែរ។

ដោយជាពិសេសនោះ គេឃើញអ្នកគាំទ្រកញ្ញា ម៉ានិច គឺសុទ្ធតែកម្លោះៗតែម្តង មកតម្រង់ជួរគ្នារង់ចាំចូលថតជាមួយនាងម្នាក់ម្តងៗ។

មិនធម្មតាឯណា ហេតុតែជាស្រីស្អាតតារាសម្តែងស្រីរូបនេះ មានប្រជាប្រិយខ្លាំង មានអ្នកគាំទ្រសុទ្ធតែកម្លោះៗ តាមសុំថតជាមួយ៕

តោះចង់ដឹងយ៉ាងណាខ្លះនោះ យើងមកទស្សនារូបភាព និងវីដេអូខាងក្រោមនេះដូចតទៅ៖

កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច ថតចូលឆ្នាំថ្មី
កញ្ញា ដួង ម៉ានិច ថតចូលឆ្នាំថ្មី
កញ្ញា ដួង ម៉ានិច ថតចូលឆ្នាំថ្មី
អ្នកគាំទ្រកញ្ញា ដួង ម៉ានិច តាមថត
អ្នកគាំទ្រកញ្ញា ដួង ម៉ានិច តាមថត
អ្នកគាំទ្រកញ្ញា ដួង ម៉ានិច តាមថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច