ភ្នំពេញ៖ តារាកំប្លែង នាយចឺម កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងបន្ទាប់ពី លោកបានប្រែក្លាយខ្លួនទៅជាតារាចម្រៀង បច្ចុប្បន្ននេះ រាល់ចម្រៀងដែលរូបលោក បានបញ្ចេញ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ តាមរយៈបទថ្មីៗ។

ទន្ទឹមនឹងមានការគាំទ្រខ្លាំង ក្នុងឱកាស ថ្ងៃកំណើតរបស់ ម្ចាស់បទ «អារហាម»  រូបនេះ ក៏ទទួលបាន កាដូយ៉ាងពិសេស ពីប្អូនប្រុសម្នាក់ នេះបើយោងតាម រូបភាព ដែលលោក បានបង្ហោះលើគណនីហ្វេសប៊ុក របស់ខ្លួន ។ 

ប៉ុន្តែ អ្វីដែលធ្វើឲ្យ ប្រិយមិត្ត ទស្សនិកជន ហូសចិត្ត ចំពោះកាដូដែល នាយចឺម ទទួលបាននោះ គឺជាសម្ភារៈផាត់មុខ ដែលក្នុងប្រអប់នោះមានដូចជា ក្រែម ម្សៅ ជាដើម។

នេះជាលើកទី១ហើយដែល គ្រប់គ្នា បានឃើញកាដូថ្ងៃកំណើត ប្លែកបែបនេះ ព្រោះកន្លងមក កម្រមានអ្នកណា​ជូនកាដូ ជាគ្រឿងតុបតែងខ្លួន  ឲ្យមនុស្សប្រុស ដូច្នេះណាស់។

យ៉ាងណាមិញ សម្រាប់អាជីពអ្នកសិល្បៈ គឺជារឿងធម្មតាទៅហើយ ព្រោះសម្រាប់តារាៗ  តែងត្រូវការ គ្រឿង  MakeUp  លម្អខ្លួន ជាប្រចាំ  មិនថាជាមនុស្សប្រុស ឬស្រីនោះទេ។

គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំនេះដែរ នាយចឺម បានប្រារព្ធពិធីខួបកំណើត ជាលក្ខណៈ គ្រួសារ នៅឯស្រុកកំណើត ដោយនិមន្តព្រះសង្ឃ សូត្រមន្ត លើករាសី ផងដែរ៕

ខាងក្រោមនេះជាវីដេអូ ថ្ងៃកំណើត នាយចឺម៖

នាយចឺម
នាយចឺម
នាយចឺម
កាដូ ដែលឲ្យ នាយចឺម
កាដូ ដែលឲ្យ នាយចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម