និយាយរឿងសម្រស់ផ្ទៃមុខសម្រាប់ស្រីៗអ្នកណាដែលថាមិនចង់បាននោះ ជាពិសេសគឺចង់ឱ្យផ្ទៃមុខ ស ទន់ ម៉ដ្ឋ រលោង មានសំណើម ថែមទាំងអស់បញ្ហារឿងស្បែកមុខកខ្វក់ជាដើម។ ពេលខ្លះការប្រើផលិតផលម៉ាស្សាផ្ទៃមុខក៏មិនដឹងថាមួយណាល្អមានប្រសិទ្ធភាព ហើយប្រសិនជាចង់ទៅធ្វើការម៉ាស្សាផ្ទៃមុខនៅហាងថែរក្សាសម្រស់ ថ្លៃក៏ថ្លៃ ហើយពេលខ្លះក៏មិនសូវជាមានពេលវេលាគ្រប់គ្រាន់ទៀតផង។

ដូច្នេះហើយពេលនេះអ្នកលែងពិបាកហើយ រូបមន្តថ្មីធ្វើក្រែមម៉ាស្សាផ្ទៃមុខពិសេស និងមានប្រសិទ្ធភាពធ្វើដោយខ្លួនឯងបែបធម្មជាតិមួយនេះ អាចជួយអ្នកបាន។

កុំនៅរង់ចាំយូរ មកតាមដានវិធីធ្វើ និងគុណប្រយោជន៍ក្រែមម៉ាស្សាមុខមួយនេះទាំងអស់គ្នា៖

ធ្វើក្រែមម៉ាស្សាផ្ទៃមុខឱ្យស្អាតបែបនេះ

# វិធីធ្វើក្រែមម៉ាស្សាពីអង្កររូបមន្តថ្មី

គ្រឿងផ្សំរួមមាន៖

- បាយដែលឆ្អិន (អង្ករដែលដាំពុះ និងឆ្អិន ) ១ស្លាបព្រា

អង្ករដាំឆ្អិន​១ស្លាបព្រា

- ទឹកឃ្មុំ ១ស្លាបព្រា

ទឹកឃ្មុំ១ស្លាបព្រា

- ជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រា (ក្រឡុកឱ្យហ្មត់)

ជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រា

- ម្សៅរមៀត ១ភាគ៤ កូនស្លាបព្រា (អាចទិញម្សៅរមៀតសុទ្ធនៅផ្សារ ឬចិតរមៀតស្រស់ហាលថ្ងៃចាំបុកជាម្សៅក៏បានដែរ)

ម្សៅរមៀត ១ភាគ៤ កូនស្លាបព្រា

- ទឹកដោះគោឆៅ

ទឹកដោះគោឆៅ

ការអនុវត្ត

- យកអង្ករដែលដាំឆ្អិន មកក្រឡុកលាយជាមួយនឹងទឹកដោះគោឆៅបន្តិច ក្នុងបរិមាណសមល្មមកុំឱ្យខាប់ពេក និងរាវពេក

- បន្ទាប់មកយកល្បាយបាយដែលក្រឡុករួចមួយស្លាបព្រា លាយជាមួយនឹងទឹកឃ្មុំ ជែលប្រទាលកន្ទុយក្រពើ និងម្សៅរមៀត កូរបញ្ចូលគ្នាឱ្យសព្វ

យកបាយមកក្រឡុកលាយជាមួយនឹងទឹកដោះគោឆៅបន្តិច

- ជាចុងក្រោយអ្នកអាចយកល្បាយដែលលាយរួច មកលាបឱ្យសព្វផ្ទៃមុខហើយធ្វើការម៉ាស្សាថ្នមៗ ដោយអាចបន្ថែមទឹកស្អាតបន្តិចផងក្នុងពេលកំពុងតែធ្វើការម៉ាស្សានោះ

- ទុកចោលឱ្យវាជ្រាបលើផ្ទៃមុខរយៈពេល ១៥នាទី រួចជាលាងចេញជាមួយនឹងទឹកធម្មតាជាការស្រេច។

អ្នកអាចអនុវត្តវិធីមួយនេះជាប្រចាំ យ៉ាងហោចណាស់ឱ្យបាន ១ ទៅ២ដងក្នុងមួយសប្តាហ៍ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លាយអង្ករ ​ទឹកឃ្មុំ ជែលប្រទាលកន្ទុយក្រពើ និងរមៀត

# គុណប្រយោជន៍នៃការម៉ាស្សាក្រែមរូបមន្តថ្មីមួយនេះ

- ធ្វើឱ្យផ្ទៃមុខ ស ទន់ ម៉ដ្ឋ ភ្លឺ រលោង មានសំណើម បំបាត់ស្នាមអុចខ្មៅ ការរលាក និងស្រអាប់ដោយសារកម្តៅថ្ងៃ ថែមទាំងការពារ និងព្យាបាលបញ្ហាមុខមុនទៀតផង

- កម្ចាត់បញ្ហាស្បែកមុខឡើងប្រេង បង្រួមរន្ធញើស ប្រឆាំងនឹងការលាកស្បែកផ្សេងៗ ជាពិសេសគឺកាត់បន្ថយស្នាមជ្រីវជ្រួញ និងភាពចាស់មុនអាយុ

- ប្រឆាំងនឹងមេរោគបាក់តេរី និងបញ្ហាសើស្បែកផ្សេងៗ ព្រមទាំងអាចកាត់បន្ថយបញ្ហាស្បែកមុខឡើងខ្មៅ និងពណ៌ស្បែកខុសគ្នាជាដើម។

យកក្រែមនេះម៉ាស្សាផ្ទៃមុខជាប្រចាំ

ឃើញថាក្រែមមួយនេះពិតជាមានប្រយោជន៍ច្រើនយ៉ាងណាស់ សម្រាប់សម្រស់ផ្ទៃមុខរបស់អ្នក ដូច្នេះកុំនៅរង់ចាំយូរ សាកល្បងទាំងអស់គ្នា ដើម្បីទទួលបានភាពស្រស់ស្អាតក្មេងខ្ចី អ្នកណាៗឃើញក៏ច្រណែន៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]