ភ្នំពេញ៖ តារាចម្រៀងប្រុស វ័យក្មេង រូបរាងសង្ហា លោកនីកូ កំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ក្រោយពីលោកបានក្លាយជាតារាផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស ហើយ សន្ទុះនៃប្រជាប្រិយភាពរបស់លោក ក៏កាន់តែកើនខ្ពស់ គួរឲ្យកត់សម្គាល់ ។

មួយរយៈនេះ ដោយសារតែរដូវបុណ្យចូលឆ្នាំខិតជិតមកដល់ លោកមើលទៅរវល់ខ្លាំងមែនទែន ជាពិសេស ជាមួយការចេញបទចម្រៀងថ្មីជាដើម។ ម្យ៉ាងវិញទៀត រាល់គ្រប់បទចម្រៀង ដែលលោកបានចេញសុទ្ធតែទទួលបានការគាំទ្រពីសំណាក់ យុវវ័យ និងទស្សនិកជនជាច្រើនទៀតផងដែរ ។

ស្របពេលដែលលោកកំពុងតែល្បី ស្រាប់តែអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយរូបថតថ្មីមួយសន្លឹក ដែលលោកទើបតែបានបង្ហោះក្នុងគណនី អុីនស្តារក្រាម កាលពីប៉ុន្មាននាទីមុននេះ ជាមួយរូបដែលកំពុងឆ្លុះអេកូ នៅពីក្រោយខ្នងលោក ធ្វើឲ្យទស្សនិកជននាំគ្នាគិតខុស ដោយសួរបែបលេងថា តើលោកកំពុងមានកូនមែន។

ប៉ុន្តែក្នុងនោះ ក៏មានមនុស្សមួយចំនួន យល់ថា ប្រហែលជាលោក មានបញ្ហាគ្រឿងក្នុង ទើបដល់ថ្នាក់ ទៅឆ្លុះអេកូបែបនេះ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

លោកនីកូ
លោកនីកូ
លោកនីកូ
លោកនីកូ ក្នុងរូបដែលធ្វើឲ្យគេសង្ស័យថាលោកមានកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ