អង់គ្លេស៖ ចាប់តាំងពីចាកចេញពីប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ២០១១ ដើម្បីចូលរួមជាមួយក្រុមបិសាចក្រហម Manchester United អ្នកចាំទីដៃពីងពាង David De Gea បានបង្ហាញទម្រង់លេងយ៉ាងល្អ ហួសពីការស្មាន រហូតដល់ថ្នាក់ក្លិបអធិរាជស Real Madrid តាមចែចង់រូបគេជាច្រើនដងទៀតផង។

យ៉ាងណាមិញ បើយោងតាមសារព័ត៌មាន The Sun ក្រុមបិសាចក្រហម Manchester United មានគម្រោងផ្តល់កុងត្រាថ្មី ឲ្យអ្នកចាំទី David De Gea មុនការប្រកួតព្រឹត្តិការណ៍ World Cup ចាប់ផ្តើមក្នុង ខែមិថុនា។

គេរំពឹងថា កិច្ចសន្យាថ្មីនេះ នឹងអាចជួយឲ្យអ្នកចាំទី សញ្ជាតិអេស្ប៉ាញរូបនេះ ទទួលបានប្រាក់ឈ្នួលប្រហែលជា ៥០ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍ទៀតផង ដើម្បីលុបបំបាត់បំណង ក្នុងការវិលត្រលប់ទៅកាន់ ប្រទេសអេស្ប៉ាញ វិញរបស់ De Gea ។

គួរឲ្យដឹងថា កាលពីសប្តាហ៍មុន De Gea បានសារភាពថា នៅក្នុងប្រទេសកំណើតរបស់ខ្លួន គេមិនបានទទួលការគោរព និងក្តីស្រលាញ់ដូចប្រទេសអង់គ្លេសនោះឡើយ។

ដូច្នេះបើសិនជា De Gea យល់ព្រមចុះកិច្ចសន្យាថ្មីនេះ នោះរូបគេនឹងក្លាយជាអ្នករកប្រាក់បានច្រើនបំផុត ក្នុងក្លិបចំណាត់ថ្នាក់ទី២ បន្ទាប់ពីកីឡាករ Alexis Sanchez ៕ 

អ្នកចាំទី David De Gea
អ្នកចាំទី David De Gea
អ្នកចាំទី David De Gea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]