បុណ្យចូលឆ្នាំខ្មែរ ២០១៨ ខិតជិតមកដល់ហើយ តើលោកអ្នកបានត្រៀមរថយន្ដម៉ូដែលណា សម្រាប់ដឹកពុកម៉ែទៅវត្តហើយឬនៅ?

ចូលរួមពិព័រណ៍ឡានឆ្នាំថ្មី នៅផ្សារទំនើប Exchange Square នាចុងសប្តាហ៍នេះ ដើម្បីទស្សនាការតាំងបង្ហាញរថយន្ដស៊េរីទំនើបជាច្រើនម៉ូដែលពីបណ្ដាក្រុមហ៊ុនល្បីៗចំនួន៥ និងសប្បាយរីករាយជាមួយតន្ដ្រីអបអរបុណ្យចូលឆ្នាំថ្មីជាច្រើនបទក្នុងបរិយាកាសបែបបុណ្យចូលឆ្នាំខ្មែរ ជាមួយនឹងការរាំលេងកម្សាន្ដជាប្រភេទចង្វាក់បែបកន្ទ្រឹម រាំវង់ សារ៉ាវាន់ ចូកកំពិស និងចង្វាក់ផ្សេងទៀតបែបប្រពៃណីថែមទៀតផង។ 

ពិព័រណ៍ឡានស៊េរីទំនើប២០១៨

ក្រុមហ៊ុនឡានល្បីៗទាំង៥ រួមមាន Mazda, Volkswagen, Kia, MG, និង BMW នឹងរួមគ្នាតាំងបង្ហាញរថយន្តថ្មីស៊េរីទំនើប ២០១៨ ជាច្រើនជម្រើស ជាមួយនឹងការដាក់លក់បញ្ចុះតម្លៃ និងផ្តល់ជូនកញ្ចប់បន្ថែមដល់អតិថិជនសម្រាប់ការទិញរថយន្តថ្មី។ ជម្រើសរថយន្ដជាច្រើនប្រភេទដូចជា Sedan, Crossover, SUV សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ នឹងធ្វើការបញ្ចុះតម្លៃចាប់ពី500$ រហូតដល់ 2000$ ពីតម្លៃធម្មតា ជាមួយនឹងកញ្ចប់ផ្តល់ជូនបន្ថែមពីក្រុមហ៊ុននីមួយៗមានដូចជា ទូរសព្ទIphone X ទូរទស្សន៍LCD សាំង1000$សម្រាប់ដំណើរកំសាន្ត ផ្លាកលេខ កម្រាល និង ការបិទស្ទីកខ័រcoating។ ជម្រើសសម្រាប់ការបង់រំលោះ តម្រូវឲ្យអតិថិជនបង់ប្រាក់តម្កល់ត្រឹមតែ 2០% -30% នៃតម្លៃសរុបរថយន្ត រួចធ្វើការបង់ប្រចាំខែបានរហូតដល់១០ឆ្នាំ។ 

ពិព័រណ៍ឡានស៊េរីទំនើប២០១៨

ក្នុងនោះផងដែរ ធនាគារ CIMB នឹងមានវត្តមាននៅពិព័រណ៍ឡានឆ្នាំថ្មីផងដែរ ដើម្បីផ្តល់ការប្រឹក្សាជម្រើសនៃការបង់រំលោះរថយន្ដដល់លោកអ្នក ជាមួយនឹងអត្រាការប្រាក់ទាប។ ដូចនេះសម្រាប់លោកអ្នកដែលមានប្រាក់ខែសមរម្យ និងមានបំណងចង់ទិញរថយន្ដថ្មីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ កុំភ្លេចមកទស្សនាម៉ូដែលរថយន្ដដែលអ្នកពេញចិត្ដ ហើយធ្វើការបើកសាកល្បងរថយន្តស៊េរីថ្មី ជាមួយនឹងការប្រឹក្សាការបង់រំលោះ និងកម្ចីហរិញ្ញវត្ថុសម្រាប់រថយន្ដដ៏អស្ចារ្យ។

ចូលរួមដោយសេរី ហើយរីករាយជាមួយតន្រ្តីអបអរឆ្នាំថ្មី ការរាំកម្សាន្ដ ការលក់បញ្ចុះតម្លៃ ការផ្តល់ជូនcocktail ការចាប់រង្វាន់ ការប្រឹក្សាកម្ចីទិញរថយន្ត និង ការសាកល្បងរថយន្ត២០១៨ជាច្រើនម៉ូត។ ការសាកល្បងរថយន្ត Test Drive ធ្វើឡើងដោយឥតគិតថ្លៃ ជាមួយនឹងការទទួលបានព័ត៌មានលម្អិតពីលក្ខណៈពិសេសរបស់ឡាន និងកាដូពិសេសពីម៉ាករថយន្ដនីមួយៗ។

ពិព័រណ៍ឡានឆ្នាំថ្មី នឹងធ្វើឡើងនៅថ្ងៃទី ០៦-០៧-០៨ មេសា ២០១៨ ចាប់ផ្តើមពីម៉ោង ៣រសៀលដល់ម៉ោង ១០យប់ នៅផ្សារទំនើបExchange Square ក្រោយស្ថានទូតអាមេរិក។ ទំនាក់ទំនងទូរសព្ទ ០១២ ២៣០ ១៤០។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនAnussa សហការដោយ Exchange Square។

https://www.facebook.com/events/538410619876109/?active_tab=discussion 

ពិព័រណ៍ឡានស៊េរីទំនើប២០១៨
ពិព័រណ៍ឡានស៊េរីទំនើប២០១៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]