ភ្នំពេញ៖ តារាកំប្លែងអ្នកនាងប៉េងប៉ោង កើតទុក្ខ និងក្រៀមក្រំបំផុតនៅពេលដែលដឹងថាឪពុករបស់ខ្លួនទទួលមរណភាពគឺលោកតា វីតាមីនសេ ខណៈពេលដែលមានអ្នកគាំទ្រជាច្រើនជួយផ្តល់កម្លាំងចិត្ត។

ជាមួយគ្នានេះដែរ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា អ្នកនាងប៉េងប៉ោង តែងតែនៅថែរក្សាឪពុក និងនៅឪពុកជានិច្ច មិនត្រឹមតែប៉ុណ្ណោះទេ នាងតែងតែសម្រក់ទៅភ្នែករាល់ពេលដែលឪពុកឈឺម្តងៗ ធ្វើឲ្យអ្នកគាំទ្រក្តុកក្តួលក្នុងចិត្តខ្លាំង។

អ្នកនាងប៉េងប៉ោង

ដោយឡែក អបិយជំនឿមួយចំនួន នៅប្រទេសយើងគឺតែងតែមានដូចជាការឲ្យប្រថ្នូលមិនល្អ មុនពេលដែលមានបងប្អូនក្រុមគ្រួសារស្លាប់យ៉ាងដូច្នោះ នៅក្នុងនោះដែរ មុនថ្ងៃដែលតារារូបនេះស្លាប់មួយថ្ងៃ មានគណនីហ្វេសប៊ុកមួយបានបង្ហោះវីដេអូ អ្នកនាងប៉េងប៉ោង ច្រៀងបទ«លោកឪពុក» ដែលអត្ថន័យដែលអ្នកនាងបានច្រៀង ហាក់ដូចជាមានប្រថ្នូលមិនល្អយ៉ាងដូច្នោះ។

ស្រាប់តែមិនបានប៉ុន្មានផង ខាងមន្ទីរពេទ្យក៏ឲ្យអ្នកនាង និងគ្រួសារបញ្ចូនលោកទៅផ្ទះដើម្បីសូត្រមន្ត លុះថ្ងៃទី៣០ ម៉ោង១២:៣០នាទី លោកតាក៏បានទទួលមរណភាពតែម្តង ដោយបន្សល់នូវភាពសោកស្តាយយ៉ាងខ្លាំង។

គួររំលឹកផងដែរថា តារាកំប្លែងលោកតា វីតាមីនសេ បានស្លាប់នៅក្នុងអាយុ ៦៩ ឆ្នាំហើយ និងបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយមានជំងឺដូចជា ទឹកនោមផ្អែម ដំបៅក្រពះកម្រិតធ្ងន់ និងសាច់ដុះក្នុងថ្លើមដ៏កាចសាហាវផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមនេះ៖ 

លោកតា វីតាមីនសេ
លោកតា វីតាមីនសេ និងកូនស្រី
លោកតា វីតាមីនសេ និងកូនស្រី
អ្នកនាងប៉េងប៉ោងពេលច្រៀង
លោកតា វីតាមីនសេ និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]