(តាកែវ)៖ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះថា អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលទើបតែត្រូវដកចេញពីតំណែង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយ នៅម៉ោង១៥៖៣០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ តាមដីកាបង្គាប់ឲ្យឃាត់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងសម្លាប់ស្រីកំណាន់របស់ខ្លួន នៅក្រុងដូនកែវ ខេត្តតាកែវ។

មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោក ឡាយ វណ្ណៈ ត្រូវបានឃាត់ខ្លួននៅក្នុងក្រុងដូនកែវ ខេត្តតាកែវ តាមដីកាបង្គាប់ឲ្យឃាត់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ។

លោក ឡាយ វណ្ណៈ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន
លោក ឡាយ វណ្ណៈ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]