បាត់ដំបងៈ កម្លាំងនគរបាលខេត្ត បានចាប់បញ្ជូនបុរសម្នាក់ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ពីបទ រំលោភកូនស្រីខ្លួនឯង អាយុ១៤ឆ្នាំ បានចំនួន៣ដង និងចុង ក្រោយ បានប្រព្រឹត្តកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ នៅ ចំណុចក្រោយផ្ទះស្ថិតក្នុងក្រុមទី១៩ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ។

មន្រ្តីនគរបាលស្រុកសង្កែ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបានមាន ឈ្មោះរុន ចក់ អាយុ៥៥ឆ្នាំ (ពោះ ម៉ាយ ប្រពន្ធលែង) មានកូន៦នាក់ មានទីលំនៅក្នុងក្រុមទី១៩ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ។ ចំណែកកូនស្រីរង គ្រោះ មាន អាយុ១៤ឆ្នាំ នៅផ្ទះជាមួយឪពុក ភូមិឃុំខាងលើ ។

មន្រ្តីរូបនេះបន្តថា បើតាមចម្លើយកូនប្រុសបង ឈ្មោះ រុន សុខគា អាយុ២២ឆ្នាំ បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា ក្រោយពីខ្លួន មកពីដើរលេង ហើយក៏ត្រឡប់មកផ្ទះវិញ បានស្រែកហៅ ប្អូន តែមិនឆ្លើយ ស្រាប់តែឃើញប្អូនដើរចេញពីក្រោយផ្ទះ មកវិញ ដោយខ្លួនប្រាណ ប្រឡាក់សុទ្ធ តែដីជាប់អាវ និងក្បាល ខ្លួនជាបងសួរថា មកពីណាប្អូនមិនព្រមឆ្លើយ ទេ។ ក្រោយមកបង ប្រុស ក៏នាំទៅផ្ទះម្តាយមីង ឲ្យលួចសួរទៅទើបដឹងថា ឪចាប់រំលោភ  ជាបងប្រុស ហួសចិត្ត ខឹង ឪពុកខ្លួនក៏បាន សម្រេច ចិត្តប្តឹងនគរបាលឲ្យចាប់ ខ្លួនតែម្តង។

ក្រោយពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹង ហើយលោកអធិការ បានបញ្ជាកម្លាំង ឲ្យចុះធ្វើការ ឃាត់ខ្លួនឪពុកប្រមឹកនេះ នាំយកមកអធិការដ្ឋាន ស្រុក ធ្វើការសាកសួរ រួចបញ្ជូន បន្តមកស្នងការខេត្ត ដើម្បីចាត់ការបន្ត។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូន ស្រីឯងបានចំនួន៣ដង បានសម្រេចពិតប្រាកដមែន។ ២ដង មុនៗមិនចាំថ្ងៃខែទេ ទើបតែលើកចុងក្រោយនេះ ក៏ត្រូវបែកការហើយ សមត្ថកិច្ចចាប់ខ្លួនតែម្តង។

ប្រភពពីអ្នកភូមិខ្លះបាននិយាយថា ជនសង្ស័យនេះ កាលពីមុនធ្លាប់ចាប់រំលោភ កូនស្រី បងម្តងហើយតែប្រពន្ធ លាក់ក្រោយ មក ដោយសារតែប្តីប្រមឹកពេក ប្រពន្ធនោះក៏បានលែងគ្នា ហើយយកប្តីមួយទៀតបាត់ទៅ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញខេត្ត បានកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យ ទៅ តុលាការ ខេត្ត នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១២នេះ ដើម្បីចាត់បន្តតាមច្បាប់៕

ដោយ៖ DAP​

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]