រាជធានីភ្នំពេញ ៖ ការវិលមកកាន់ទឹកដីកំណើតវិញ ទាំងតក់ក្រហល់របស់តារា ចម្រៀងសំនៀងរដឺននាង អឿន ស្រីមុំ ធ្វើឱ្យគេបាញ់ឆ្ពោះទៅលើការ បែកបាក់ស្វាមីដែលរស់នៅកាដាណា។ ទោះជាយ៉ាងណាក្តីតារា ចម្រៀងរូបនេះបានបដិសេធ ចោលទាំងស្រុងដោយលើកឡើងថា នាងវិលមកកាន់ទឹកដីកំណើត និងប្រកាសឈប់ទៅកាដាណាវិញនោះ គឺមិនមែនមកពីមូល ហេតុបែកបាក់ស្វាមីនៅទីនោះឡើយ ពោល គឺចំណងស្នេហ៍របស់នាងនៅតែដូចដើម ។

នៅមុននេះបន្តិចអឿន ស្រីមុំ បានប្រកាសក្នុងពេលបង្ហាញមុខជា លើកដំបូងនៅតាមកញ្ចក់ទូរទស្សន៍ ក្នុងស្រុកថានាងវិលមកកាន់ស្រុកកំណើតវិញ ហើយៗនឹងមិនវិលទៅកាន់ប្រទេស កាណាដាវិញឡើយ ។ នាងមិនបានបញ្ជាក់ពីមូលហេតុច្បាស់ លាស់ណាមួយដែលធ្វើឱ្យនាង សម្រេចចិត្តមកស្រុកវិញ ដោយមិនមានវត្តមានរបស់ស្វាមីទេ ។ ដូច្នេះហើយធ្វើឱ្យគេសន្និដ្ឋានថា នាងអាចនឹងជួបរឿងប្រេះឆាជាមួយ ស្វាមីជាអ្នករត់តាក់ស៊ីនៅទីនោះ ឬអាចមកពីមូលហេតុនាង មិនមានសិទ្ធិរស់នៅដោយ ស្របច្បាប់នៅស្រុកគេ ។

អឿន ស្រីមុំ និយាយថា នាងមកដល់ស្រុកហើយឈប់ចង់ទៅកាណាដាវិញ គឺមិនមែនដោយសារបែកបាក់ស្នេហ៍ ឬមានទំនាស់ជាមួយប្តីថ្មីទេ ពោលគឺដោយសារតែនាងចង់មករួមរស់ជាមួយម្តាយ និងបងប្អូននៅឯស្រុកកំណើតវិញ ។ ទោះជាយ៉ាងណាក្តី នាងសារភាពថា ដំណើរវិលចូលស្រុករបស់នាង ពិតជាមកតែម្នាក់ឯងដោយគ្មានវត្តមានរបស់ស្វាមីទេ ។ មុនពេលនាងសម្រេចចិត្តវិលមករស់នៅស្រុកខ្មែរវិញនេះគឺនាងនិងស្វាមីបានពិភាក្សាគ្នាយ៉ាងច្បាស់លាស់ ដោយស្វាមីរបស់នាងបានយល់ស្រប និងបានជូនដំណើរនាងដល់កន្លែងឡើងយន្តហោះ នៅឯប្រទេសកាណាដាទៀតផង។ម្យ៉ាងទៀតបើទោះបីជាពេលនេះនាងនៅស្រុកខ្មែរ ចំណែកស្វាមីនៅកាណាដា តែពួកនាងនៅតែទាក់ទងគ្នាជាប្រចាំទាំងតាមទូរស័ព្ទ និងតាមបណ្តាញសង្គមហ្វេសប៊ុក ។

អឿន ស្រីមុំ អះអាងថា ចំណងស្នេហ៍រវាងនាង និងស្វាមីមិនមានភាពប្រេះស្រាំឡើយ ហើយស្វាមីរបស់នាងនឹងមកប្រទេសកម្ពុជាក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដើម្បីឱ្យនាងមានឱកាសបង្ហាញមុខគេជាសាធារណៈ ។ នាងបានលើកឡើងពីមូលហេតុដែលមិនទាន់ឱ្យប្តីមកស្រុកខ្មែរគឺដោយសារតែស្វាមីរបស់នាងនៅមិនទាន់បង្ហើយកិច្ចការមួយចំនួន ។

អ្នកចម្រៀងសំឡេងរដឺនរូបនេះ អះអាងថាក្នុងដំណើរមកកាន់ស្រុកខ្មែររបស់ស្វាមីនាងគឺមិនមានគោលបំណងមករស់នៅជាប់លាប់ដូចនាងទេ ដោយសារតែមានមុខរបរផ្ទាល់ខ្លួនតូចមួយបន្ថែមពីលើការងារ ដែលលោកបំពេញប្រចាំថ្ងៃនៅកាណាដានោះ ។បច្ចុប្បន្ននាងអឿន ស្រីមុំ កំពុងរស់នៅក្នុងបុរីមួយស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានម្តាយ និងប្អូនស្រីរស់នៅជាមួយ ៕ 

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]