រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​​កាប់​​ចំនួន​៦​កាំបិត បងប្អូន​​​​​​​​​​​​​នាំ​ទៅ​មន្ទីរ​ពេទ្យ​​ដេរ​បាន​​ជាង​១០​ថ្នេរ​សុំ​ គ្រូពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១១ មីនា​ ​ក្នុង​សង្កា​ត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួល​គោក ។

ជន​រង​គ្រោះ​មានឈ្មោះ​កល សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាជាងសំណង់ ស្នាក់​នៅផ្ទះ​លេខ​៦០៤ វិថី​កម្ពុជា​ក្រោម សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ត្រូវ​សាច់ញាតិ​​ប្រាប​់​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះបាន​ទៅ​ធ្វើ​​​ការ​សំណង់​នៅ​សង្កាត់​ទឹកល្អក់​ ទី​២ ខណ្ឌទួលគោក។ លុះ​វេលា​ម៉ោងជាង​៨​យប់ ​ត្រឡប់​ពី​ធ្វើការ​វិញ​ ស្រាប់តែ​ឃើញ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ប្រាណ ហើយ​ប្រាប់​ថា ​ផឹកស៊ី​ជាមួយ​មិត្ដភក្ដិ​៤​ទៅ​៥​នាក់ ត្រូវ​គេ​កាប់​​រង​របួស​តែ​ម្ដង ។ ​ប្រភព​ដដែល​បន្ដ​ទៀត​ថា ពេល​ជន​រង​គ្រោះ​មាន​របួស​ពេញ​ខ្លួន​បែប​នេះ​បង​ប្អូន​បាន​នាំ​ទៅ​ មន្ទីរពេទ្យ  ហើយ​​គ្រូ​ពេទ្យ​បាន​ដេរ​មុខ​របួសឱ្យ ប៉ុន្ដែ​ពេល​កំពុង​តែ​ដេរ​បាន​ជាង​១០​​​​​​​​ថ្នេរ ស្រាប់តែជន​រង​គ្រោះ​ស្ទុះ​ងើប​មិន​ព្រមឱ្យ​គ្រូពេទ្យ​ដេរ​របួស​ទៀត​ទេ ដោយ​ប្រាប់​ថា ​សុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ។

ទោះបីជា​យ៉ាងណា ទាក់ទិន​នឹង​ការ​កាប់​ប៉ុន​ប៉ង​សម្លាប់​នេះ មិនដឹង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​ទេ ដោយសារ​ជន​រង​គ្រោះ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ច្បាស់លាស់​ គ្រាន់តែ​បង្ហើប​ថា ផឹកស៊ី​ស្រវឹង​ត្រូវ​ជន​ដៃដល់​កាប់​តែ​ប៉ុណ្ណោះ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]