ព័រទុយហ្គាល់៖ ជម្រើសជាតិព័រទុយហ្គាល់បានបើទ្វារកីឡដ្ឋាន Stade de Geneve ស្វាគមន៍ក្រុមជម្រើសជាតិហូឡង់ កាលពីយប់មិញ ដោយការប្រកួតនេះបានបញ្ចប់ទៅក្នុងលទ្ធផល ហូឡង់ ៣ ទល់នឹង ព័រទុយហ្គាល់ ០។

ចាប់ផ្តើមការប្រកួតមិនទាន់បានប៉ុន្មានផង ពោលគឺនៅនាទី១១ កីឡាករ Donny van de Beek បានបញ្ជូនបាល់យ៉ាងល្អឲ្យ កីឡាករ Memphis Depay ស៊ុតបញ្ចូលទីនាំមុខមុន។

លុះដល់នាទី ទី៣២ កីឡាករ Matthijs de Ligt បានលើកបាល់ឲ្យកីឡាករ Ryan Babel តែតបញ្ចូលទីមួយគ្រាប់ទៀត ជួយឲ្យហូឡង់នាំមុខ ២ទល់០។ ជិតចប់តង់ទី១ទៅហើយ នៅនាទីទី៤៥+២ កីឡាករ Virgil van Dijk ស៊ុតមួយគ្រាប់ទៀត ជួយឲ្យក្រុមជម្រើសជាតិហូឡង់ ឈ្នះជម្រើសជាតិព័រទុយហ្គាល់ ៣ទល់០។

គួរឲ្យដឹងផងដែរថា កីឡាករឆ្នើមរបស់ព័រទុយហ្គាល់ Cristiano Ronaldo បានចូលលេងក្នុងការប្រកួតនេះ តែរូបគេមិនបានស៊ុតឲ្យចំគោលដៅសូម្បីតែម្តង។ ហើយនេះក៏ជាលើកទីមួយដែរ ក្នុងរដូវកាលនេះ ដែលទម្រង់លេងរបស់កីឡាកររូបនេះ បានធ្លាក់ចុះខ្លាំងបែបនេះ ៕

ខាងក្រោមនេះ ជាវីដេអូ Highlight នៃការប្រកួតកាលពីយប់មិញ៖ 

សកម្មភាពខ្លះៗក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះៗក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះៗក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះៗក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]