រាជធានីភ្នំពេញ ៖ រថយន្ដ​បា​ឡែ​ន ពណ៌​ទឹកប្រាក់ មួយគ្រឿងបុក​របង​ស​ង្ក័​សី​ហ៊ុម​ព័ទ្ធ​ដី​ឡូត៍​ប៉ើង​រាយ​ប៉ាយ​រួច​ជ្រុល​ទៅ​ បុក​ជញ្ជាំង​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ជាប់​របង​ដី​ឡូត៍​នោះ​ បណ្ដាល​ឱ្យ​បាក់​មួយ​ផ្ទាំង​៥​ម៉ែត្រ កាលពីវេលា​ម៉ោង​១១​និង​៤៤​នាទី​យប់​ថ្ងៃ​ទី​១១ មីនា នៅ​តាម​ផ្លូវ​លេខ​៣៣៧​​កែង​ផ្លូវ​លេខ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ បើក​តាម​ផ្លូវ​៣៣៧ ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ផ្លូវ​កែង​៥៩៨ បត់​ឆ្វេងក៏​ជ្រុល​ទៅ​បុក​របង​ស​ង្ក័​សី​ដែល​​ហ៊ុម​ព័ទ្ធ​ដី​ឡូត៍​មួយ​ កន្លែង​បណ្ដាល​ឱ្យ​ខ្ទាត​រាយ​​​ប៉ាយ រួច​ជ្រុល​ទៅ​បុក​ជញ្ជាំង​ផ្ទះ​ប្រជា​ពល​រដ្ឋ​នៅ​ជាប់​របង​នោះ​ដែល​រៀប​ឥដ្ឋ ​មិន​ទាន់​បូក​នៅ​ឡើយ​ បណ្ដាល​ឱ្យ​បាក់​មួយ​ផ្ទាំង​ប្រមាណ​៥​ម៉ែត្រ ហើយ​រថយន្ដ​បង្កបើក​រត់គេច​បាត់​ស្រមោល៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]