ថៃ៖ ជើងខ្លាំងវ័យក្មេងរបស់ កម្ពុជា ធឿន ធារ៉ា នៅតែអាចបន្ដភាពខ្លាំងរបស់ខ្លួន នៅលើទឹកដីប្រទេសថៃ ក្រោយយកឈ្នះម្ចាស់ផ្ទះ យ៉តឌីសែល ដោយប្រើពេលត្រឹម១ទឹក ប៉ុណ្ណោះ ក្នុងកម្មវិធីប្រដាល់ Max Muay Thai កាលពីយប់មិញនេះ។

ធឿន ធារ៉ា (ស្ដាំ) ប្រើពេលត្រឹម ១ទឹក ផ្ដួល យ៉តឌីសែល

កីឡាករសម្បុរខ្មៅស្រអែម នេះ បានធើ្វការសម្រុកចាប់តាំងពីអាជ្ញាកណ្ដាលគោះជួងទឹកទី១។ ធារ៉ា សម្រុកដោយប្រើ កែងហើយកែងទៀតទៅលើ យ៉តឌីសែល រហូតដល់អាជ្ញាកណ្ដាលសម្រចផ្អាកការប្រកួត ឲ្យគ្រូពេទ្យជូតឈាម និងពិនិត្យមើលស្ថានភាពរបួស។ 

ចុងក្រោយ គ្រូពេទ្យសម្រេចថា មុខរបួសមានស្នាមបែកធំ មិនអាចបន្ដការប្រកួតបានទៀតឡើយ។ ដូច្នេះអាជ្ញាកណ្ដាលសម្រេចផ្ដល់ជ័យជម្នះដល់កីឡាករ ធឿន ធារ៉ា តែម្ដង។

ចង់ដឹងថាសកម្មភាពដែល ធឿន ធារ៉ា ផ្ដួល យ៉តឌីសែល យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖  

ធឿន ធារ៉ា ប្រើពេលត្រឹម ១ទឹក ផ្ដួល យ៉តឌីសែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]